អ្នកចាំទី Alisson Becker ត្រូវបាន​ចាត់ទុកថា «ជា​អ្នក​សង្គ្រោះ​ជីវិត» ដោយ​អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម Liverpool លោក Jurgen Klopp សម្រាប់​ការ​សង្គ្រោះ​បាល់​នៅ​នាទី​ចុង​ក្រោយ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​យក​ឈ្នះ​លើ Napoli ១-០ នា​កីឡដ្ឋាន Anfield និង​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅ​រយៈពេល ១១ នាទី​ចុង​ក្រោយ​នៅ​មុន​ពេល​បញ្ចប់​តង់​ទី ១ ប៉ុន្តែ Liverpool ស្ទើរ​តែ​បាន​ជួប​ការ​ខក​ចិត្ត​ទៅ​ហើយ សម្រាប់​ការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​តង់​ទី ២៕

លទ្ធផល​គូ​ផ្សេងទៀត

Galatasaray 2-3 Porto

Schalke 1-0 Lokomotiv

Barcelona 1-1 Spurs

Brugge 0-0 Atl. Madrid

Red Star 1-4 Paris SG

Monaco 0-2 Dortmund