ភ្នំពេញ: ក្រុម Arsenal, Atletico Madrid និង AC Milan នឹង​សម្លឹង​រក​ការ​បំពេញ​ការ​ឈ្នះ​កៅអី​របស់​ពួកគេ​នៅ​វគ្គ​បន្ត​រៀងៗ​ខ្លួន​នៅ​រាត្រី​នេះ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League វគ្គ ៣២ ក្រុម​ចុង​ក្រោយ ជើង​ទី ២។

Arsenal របស់​អង់គ្លេស នឹងធ្វើ​ការប្រកួត​ជាមួយ​នឹង​ក្រុម Ostersunds នា​កីឡដ្ឋាន Emirates ទាំង​ការ​ជឿ​ជាក់ ក្រោយ​ពី​បាន​ផ្តួល​ក្រុម​របស់​ស៊ុយអែត​មួយ​នេះ ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​ជើង​ទី ១ កាល​ពី​សប្តាហ៍​មុន។

ជ័យជម្នះ​ដ៏ធំ​មួយ​នេះ មានន័យ​ថា ក្រុម Arsenal នឹង​ឈាន​ទៅ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធនាការ​លំដាប់​ទី ២ របស់​អឺរ៉ុប​មួយ​នេះ ប្រសិន​បើ​ពួកគេ​មិន​រង​បរាជ័យ​តាមរយៈ​ការ​របូត​គ្រាប់​បាល់​ច្រើន​ជាង ៣ គ្រាប់​ទេ​នោះ។

ស្របពេល​ជាមួយគ្នានេះ ក្រុម Atletico Madrid របស់​អេស្ប៉ាញ ក៏​ត្រូវបាន​រំពឹង​ទុក​ថា នឹង​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ នៅ​ពេល​ដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម FC Copenhagen របស់​ដាណឺម៉ាក ក្រោយ​ពី​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-១ ក្នុងការ​ប្រកួត​កាល​ពី​ជើង​ទី ១។

សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​ផងដែរ ក្រុម AC Milan របស់​អ៊ីតាលី ក៏​អាច​នឹង​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​យ៉ាង​ងាយ​ស្រួល​ផងដែរ ក្រោយ​ពី​ពួកគេ​បាន​ផ្តួល​ក្រុម Ludogorets នៅ​លើ​ទឹកដី​របស់​ប្រទេស​ប៊ុលហ្គារី ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​កាល​ពី​ជើង​ទី ១៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

Atl. Madrid v Copenhagen - 1 អាធ្រាត្រ​

Dyn. Kiev v AEK-1 អាធ្រាត្រ​

Lazio v FCSB - 1​អាធ្រាត្រ​

Plzen v Partizan-1អាធ្រាត្រ​

Leipzig v Napoli-1 អាធ្រាត្រ​

Sporting v Astana-1អាធ្រាត្រ​

Villarreal v Lyon-1 អាធ្រាត្រ​

Zenit v Celtic - 1 អាធ្រាត្រ​

AC Milan v Ludogorets - 3:05 ទៀបភ្លឺ

Arsenal v Ostersunds - 3:05 ទៀបភ្លឺ

Atalanta v Dortmund - 3:05 ទៀបភ្លឺ

Bilbao v Spartak Moscow - 3:05 ទៀបភ្លឺ

Braga v Marseille-3:05ទៀបភ្លឺ

Salzburg v Sociedad - 3:05 ទៀបភ្លឺ