លោក Miguel Angel Gil Marin ប្រធាន​មន្ត្រី​ប្រតិបត្តិ​ក្លិប Atletico បាន​អះអាង​ថា គាត់​បាន​ដឹង​តាំងពី​ខែ​មីនា​ដែល​ថា កីឡាករ​សញ្ជាតិ​បារាំង Antoine Griezmann នឹង​លេង​ឲ្យ​ក្លិប Barcelona សម្រាប់​រដូវកាល​ក្រោយ​នេះ​។

Griezmann បាន​បង្ហាញ​ពី​បំណង​របស់​គាត់​ចង់​ចាកចេញ​ពី​ក្លិប Atletico ដើម្បី​ដកស្រង់​បទពិសោធ​ថ្មី​ទៀត​នៅ​មុន​ចុង​រដូវកាល​ឆ្នាំ​ ២០១៨-១៩ ទោះ​ជា​គាត់​បាន​ចុះ​កុងត្រា​ថ្មី​កាលពី​ខែ​មិថុនា​បន្ត​ដល់​ឆ្នាំ​ ២០២៣ ​ក្នុង​តម្លៃ​ខ្លួន​ ១២០ ​លាន​អឺរ៉ូ​ក៏ដោយ​។

នៅ​រដូវកាល​នេះ Griezmann មិន​បាន​បង្ហាញ​សមត្ថភាព​អស្ចារ្យ​សម្រាប់​ក្លិប Atletico ទេ​ប៉ុន្តែ​គាត់​រកបាន​ ១៥ ​គ្រាប់​ក្នុង​ការប្រកួត​លីក​ចំនួន​​ ៣៧ ​លើក បើ​ធៀប​នឹង​រដូវកាល​ ២០១៧-១៨ ​គឺ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដែល​ពេល​នោះ​គឺ​រកបាន​ ១៩ ​គ្រាប់​ក្នុង​ចំណោម​ ៣២ ​ប្រកួត​។

លោក Gil Marin បាន​ប្រាប់ Movistar ថា​៖ «​ខ្ញុំ​ដឹង​ពី​ក្លិប​ដែល Griezmann នឹង​ត្រូវ​ទៅ​លេង​គឺ​នៅ​ក្លិប Barcelona»៕ SN