ក្រុងម៉ាឌ្រីដ: ប្រសិនបើមានការប្រែប្រួលនៅរដូវក្តៅនេះ Gareth Bale ប្រហែលជាស្ថិតនៅលើយន្តហោះដើម្បីធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីស កាលពីថ្ងៃចន្ទ ដើម្បីលេងឲ្យក្រុម Manchester United នៅពេលប្រកួតជាមួយនឹងក្រុម Young Boys។
រូបគេក៏អាចត្រៀមខ្លួនសម្រាប់ការបង្ហាញខ្លួនជាលើកទី ១ ក្នុងក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Allianz Arena សម្រាប់ក្រុម Bayern Munich នៅពេលប្រកួតជាមួយនឹងក្រុម Ajax។
ជាមួយគ្នានេះ សូម្បីតែអ្នកគាំទ្ររបស់ Tottenham ក៏បានសង្ឃឹមថា រូបគេវិលទៅកាន់អតីតក្លិបរបស់គេវិញផងដែរ និងវិលទៅកាន់ San Siro ដែលជាកន្លែងរូបគេបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យកាលពីឆ្នាំ ២០១០។
ក្រុម Spurs មិនមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយ Bale ក៏មិនបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិលទៅកាន់ទីក្រុងឡុងដ៍វិញឡើយ។ ខ្សែប្រយុទ្ធរូបនេះ ក៏មិនបានបង្ហាញពីការស្រេកឃ្លានក្នុងការចូលរួមជាមួយនឹងក្លិប Bayern ឬ Man United ផងដែរ។
ទីបំផុត រូបគេបានបន្តនៅជាមួយនឹង Real Madrid ដោយសម្លឹងរកការបង្ហាញពីភាពខ្លាំងរបស់ខ្លួន នៅពេលដែលក្រុមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលក្រុម Roma នៅរាត្រីនេះ។
រូបគេបានសម្តែងនូវការត្រៀមខ្លួនរួចរាល់ បើទោះបីមិនមានលោក Zinedine Zidane ជាគ្រូបង្វឹក និងតារាឆ្នើម Cristiano Ronaldo ក្នុងក្រុមរបស់ខ្លួនក៏ដោយ។
Bale បានបង្ហាញពីទម្រង់លេងយ៉ាងល្អ បើគិតចាប់តាំងពីការចាកចេញរបស់ Ronaldo ទៅកាន់ Juventus តាមរយៈការស៊ុតបាល់បញ្ចូលទីរាល់ការឈ្នះការប្រកួតបើកឆាកទាំង ៣ លើកនៃក្របខ័ណ្ឌ La Liga របស់ក្រុម Real និងបានជួយឲ្យ Isco រកបានគ្រាប់បាល់តាមស្មើក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Athletic Bilbao កាលពីថ្ងៃសៅរ៍។
Bale បានប្រាប់ថា៖ «ខ្ញុំគិតថា វាមាននូវការលេងជាក្រុមច្រើនជាង និងការធ្វើការក្នុងនាមជាក្រុមមួយ ជាងការផ្តោតលើតែកីឡាករម្នាក់»។
ការចាប់អារម្មណ៍ធ្លាក់លើ Ronaldo ខណៈ Juventus ប៉ះ Valcencia រាត្រីនេះ
មិនមានកីឡាកររូបណាបានឈ្នះពាន Champions League ច្រើនដូច Cristiano Ronaldo ឡើយ ប៉ុន្តែ ការឈ្នះពាននេះជាលើកទី ៦ ជាមួយនឹង Juventus នឹងក្លាយជាកំណត់ត្រាដ៏ល្អបំផុតរបស់គេ។
Ronaldo បានលេងក្នុងតួនាទីដ៏សំខាន់ក្នុងការឈ្នះរាល់ពានទាំង ៥ កាលពីមុនរបស់គេ ពោលគឺចាប់ពីការតែតបាល់បញ្ចូលទីសម្រាប់ក្រុម Manchester United ក្នុងពេលប្រកួតជាមួយនឹង Chelsea កាលពីឆ្នាំ ២០០៨ រហូតដល់គ្រាប់បាល់ប៉េណាល់ទីនៅនាទីទី ៩៧ នៅពេលប្រកួតជាមួយនឹង Juventus កាលពីរដូវកាលមុន។
ក្នុងចន្លោះពេលនោះ រូបគេបានស៊ុតបាល់បញ្ចូលទី ១៧ គ្រាប់ ក្នុងរាល់ការប្រកួតទាំងអស់ ប៉ុន្តែ រកបាន ១ គ្រាប់ក្នុងពេលឈ្នះពានកាលពីឆ្នាំ ២០១៤ រកគ្រាប់បាល់ប៉េណាល់ទីឈ្នះពេលជួបក្រុម Atletico Madrid ឆ្នាំ ២០១៦ និងស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ក្នុងពេលប៉ះ Atletico ម្តងទៀត ក្នុងរយៈពេល ១ ឆ្នាំក្រោយមក។
រូបគេក៏រកបានគ្រាប់បាល់២គ្រាប់ផងដែរនៅពេលប្រកួត ជាមួយនឹងក្រុម Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ។ គ្រាប់បាល់នោះ បានក្លាយជាគ្រាប់បាល់ដ៏មានអត្ថប្រយោជន៍សម្រាប់គូប្រកួតរបស់ខ្លួន ខណៈដែល Juventus បានសម្រេចចិត្តកាលពីរដូវក្តៅមុន មធ្យោបាយតែ ១ ក្នុង ការឈ្នះពាន Champions League នៅមុនពេល Ronaldo ចូលនិវត្តន៍ គឺការមាន Ronaldo ក្នុងក្រុមរបស់ខ្លួន។
ពួកគេនឹងចាប់ផ្តើមការប្រជែងរបស់ខ្លួននៅរាត្រីនេះ នៅពេលដែលខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ នឹងចាប់ផ្តើមធ្វើការប្រកួតក្នុងប្រទេសអេស្ប៉ាញ ជាលើកទី ១ បើគិតចាប់តាំងពីការផ្ទេររបស់គេក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ពីក្លិប Real។
ការប្រកួតទាំង ២ នឹងចាប់ផ្តើមនៅម៉ោង ២ ទៀបភ្លឺ៕