ក្រុង​ម៉ា្រឌីដ: កីឡាករ​ Casemiro ​និយាយ​ថា ខ្សែ​ប្រយុទ្ធ Gareth Bale ត្រូវ​បន្ត​លេង​​ឲ្យ​ក្លិប​ Real Madrid ខណៈ​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ពាន​មួយ​ចំនួន​។​ ​កីឡាករ​ Bale បាន​រំឭក​គ្រូ​បង្វឹក​លោក Zinedine Zidane ពី​អ្វី​ដែល​រូប​គាត់​បាន​ជួយ​ឲ្យ​​មាន​ទម្រង់​លេង​ល្អ​នៅពេល​ក្រុម Madrid ​នៅ​ពេល​​បើក​​យុទ្ធនាការ LaLiga ដោយ​ឈ្នះ​ក្លិប Celta Vigo ៣-១។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វេលស៍​រូប​នេះ​គ្រោង​​ចាកចេញ​ពី​ក្លិប Madrid ក្រោយ​ពី​លោក Zidane បាន​និយាយ​ពី​ខែ​មុន​ថា វា​កាន់​តែ​ប្រសើរ​​ ប្រសិន​បើ​រូប​គាត់​​បាន​ចាក​ចេញ​ពី​ក្លិប​នេះ​​​ឆាប់​ៗ​នោះ​។​

​កីឡាករ​រូប​នេះ​​ឥឡូវ​នេះ​​បាន​បន្ត​លេង​នៅ​ក្លិប​នេះ​ ខណៈ​​ខ្សែ​បម្រើ​ Casemiro នៅ​​ក្លិប​នេះ​បាន ​សរសើរ​រូប​គេ​ក្រោយ​ពី​មាន​ជ័យជម្នះ​ពី​ថ្ងៃ​សៅរ៍​​ដោយ​អះអាង​​ថា៖​ «​គាត់​បាន​ជួយ​ឲ្យ​យើង​ឈ្នះ​ពាន​មួយ​ចំនួន​ព្រោះ​គាត់​​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​ និង​មាន​ការ​គោរព​ពី​យើង​ទាំង​អស់​គ្នា​​ដូច្នេះ​ហើយ​​គាត់​ត្រូវ​លេង​នៅ​ទី​នេះ​បន្ត​ទៀត​ព្រោះ​គាត់​ជា​កីឡាករ​ឆ្នើម​​ម្នាក់​​ និង​សំខាន់​បំផុត​សម្រាប់​យើង​»៕ SN