បែលហ្ស៊ិក៖ គ្រូ​បង្វឹក​បែលហ្ស៊ិក​លោក Roberto Martinez ​និយាយ​ថា Thibaut Courtois របស់​​ក្លិប Real Madrid គឺ​ជា​អ្នក​ចាំទី​ល្អ​បំផុត​ក្នុង​ពិភព​លោក​។​​

អ្នក​ចាំទី​ Courtois បាន​ចូល​លេង​ក្នុង​ជ័យជម្នះ​ ២-១ របស់​ក្លិប​ Real ទៅ​លើ​ក្រុម​ Alaves ក្នុង​ក្របខ័ណ្ឌ​ LaLiga ​ពី​ថ្ងៃ​សៅរ៍​ចំ​ពេល​មាន​ការ​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​រូប​គេ​។​

ទោះ​យ៉ាង​ណា គ្រូបង្វឹក​លោក Martinez បាន​ចាត់​ទុក​អ្នក​ចាំទី​វ័យ ​២៧ ​ឆ្នាំ​រូប​នេះ ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​ពិភព​លោក​​ដោយសារ​រូប​គាត់​បាន​ឆ្លង​កាត់​ការ​ប្រកួត​លំបាក​​ដោយ​អះអាង​​ពី​​ថ្ងៃ​សៅរ៍​ថា៖ «​ចំពោះ​​ខ្ញុំ​ Thibaut ជា​អ្នក​ចាំទី​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​លោក ​ព្រោះ​គាត់​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup ២០១៨»៕ AFP/SN