កីឡាករ​វាយ​កូន​បាល់ Novak Djokovic បាន​ពង្រឹង​ការ​ប្រជែង​របស់គេ​សម្រាប់​តំណែង​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពិភពលោក​ជាមួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធផល ៧-៥ និង ៦-១ លើ​កីឡាករ Joao Sousa ក្នុង​ព្រឹត្តិការណ៍ Paris Masters កាល​ពី​ថ្ងៃ​អង្គារ ស្រប​ពេល​ដែល​កីឡាករ Roger Federer បាន​ប្រកាស​ថា រូបគេ​នឹង​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី ១ ចាប់​តាំង​ពី​ឆ្នាំ ២០១៥។

Djokovic អាច​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ១ ពី​កីឡាករ Rafael Nadal នៅ​សប្តាហ៍​នេះ ប្រសិន​បើ​រូបគេ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​កីឡាករ​អេស្ប៉ាញ​រូប​នេះ ក្នុង​រដ្ឋធានី​របស់​បារាំង ខណៈ Djokovic បាន​ឈ្នះ​ក្នុង​យុទ្ធនាការ​នេះ ចំនួន ៤ លើក។

ម្ចាស់​ជើងឯក​ពានរង្វាន់​ក្នុង​កម្មវិធី Grand Slam ១៤ សម័យកាល​រូបនេះ នឹងត្រូវ​ជួប​ជាមួយ​នឹង​កីឡាករ​របស់​បូស្នី Damir Dzumhur ក្នុង​វគ្គ ១៦ នាក់​ចុង​ក្រោយ៕