ក្រុងឡុងដ៍៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅនៅក្លិប Everton បាននិយាយក្រោយពីការប្រកួតដែលក្រុម Everton បានបន្តជ័យជម្នះទៅលើក្រុម Crystal Palace កាលពីរាត្រីថ្ងៃសៅរ៍ថា ក្លិបនេះគួរតែផ្តោតសំខាន់លើការប្រកួតក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។
ការរកបានគ្រាប់បាល់របស់កីឡាករ Bernard, Richarlison និង Dominic Calvert-Lewin នៅកីឡដ្ឋាន Goodison បានជួយឲ្យក្រុម Everton ឡើងទៅឈរនៅលេខ ៧ និងតាមពីក្រោយ ៥ ពិន្ទុ នៃក្រុមឈរនៅលើកំពូលតារាងទាំង ៤។
ក្លិប Everton ឥឡូវនេះបានឈ្នះ ៥ ប្រកួត និងស្មើ ២ ប្រកួតនៅក្នុងចំណោម ៨ ប្រកួត តាំងពីលោក Ancelotti បានចូលទៅដឹកនាំក្លិបនេះនៅខែធ្នូ។
លោក Ancelotti បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «តាំងពីខ្ញុំមកដល់ទីនេះ ក្រុមនេះបានធ្វើរឿងអស្ចារ្យមួយ ហើយឥឡូវនេះយើងមានលទ្ធភាពគិតពីការប្រកួតក្របខ័ណ្ឌ Europa League»។
ផ្ទុយទៅវិញ ក្លិប Palace កំពុងសម្លឹងចំណាត់ថ្នាក់របស់ខ្លួនដែលខិតជិតដល់តំបន់បាតតារាងនៃក្របខ័ណ Premier League។
ក្រុម Everton របស់លោក Roy Hodgson នៅតែមានការនាំមុខ ៦ ពិន្ទុ ទៅលើក្រុមដែលស្ថិតនៅតំបន់បាតតារាងទាំង ៣ ប៉ុន្តែពួកគេមិនបានឈ្នះក្នុងការប្រកួត ៨ លើក គឺឈ្នះតែម្ដងគត់នៅក្នុងលីកនេះតាំងពីដើមខែធ្នូ ឆ្នាំ ២០១៩។
លោក Hodgson បាននិយាយថា៖ «ខ្ញុំមិនអាចដាក់កំហុសទៅលើការប្រឹងប្រែងរបស់កីឡាករទេ ប៉ុន្តែវាជាបរាជ័យម្ដងហើយម្ដងទៀតនៅក្នុងទឹកដីរបស់យើងដែលធ្វើឲ្យយើងមិនទទួលបានពិន្ទុថែមទៀតសោះ»៕ AFP/SN