Harry Kane របស់ Tottenham និង Mauro Icardi របស់ Inter Milan នឹងត្រូវ​ប្រជែង​គ្នា​យក​ឈ្នះ​ចាញ់ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ ២ រូប​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​ក្នុង​ក្របខ័ណ្ឌ Champions League នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Wembley នា​រាត្រី​នេះ។

ទាំង Kane និង Icardi សុទ្ធសឹង​បាន​ឆ្លងកាត់​ឧបសគ្គលំបាកៗ​ជាច្រើន ក្រោយ​ពី​បាន​សង្គ្រោះ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង និង​ការ​ខ្វះ​នូវ​ការ​ជឿ​ជាក់ ដើម្បី​ឈាន​ដល់​ទម្រង់​លេង​កម្រិត​កំពូល។ បច្ចុប្បន្ន ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ក្នុង​ក្លិប​របស់​ពួកគេ​រៀងៗ​ខ្លួន តារា​ឆ្នើម​ទាំង ២ កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​កីឡា​នេះ។

កីឡាករ​ទាំង ២ សុទ្ធសឹង​ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​ទៅកាន់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប Real Madrid នៅ​រដូវ​កាល​នេះ ហើយ​ការ​ប្រកួត​ដ៏​សំខាន់​នៅ​សប្តាហ៍​នេះ​រវាង​ក្រុម Tottenham និង Inter នឹង​ផ្តល់​នូវ​ឱកាស​មួយ​ផ្សេង​ទៀត​ក្នុងការ​បង្ហាញ​ពី​កម្រិត​ខ្លាំង និង​ភាព​មុត​ស្រួច​របស់​ពួកគេ។

ជាមួយ​នឹង​ការ​មាន​កំណើត​ក្នុង​ប្រទេស​អាហ្សង់ទីន Icardi បាន​ផ្ទេរ​ទៅ​នៅ អេស្ប៉ាញ នៅ​ពេល​ដែល​រូបគេ​មាន​វ័យ ៩ ឆ្នាំ និង​បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​មាន​ទេព​កោសល្យ​បំផុត​នៅ​អឺរ៉ុប ខណៈ​ដែល​ក្លិប Barcelona, Real Madrid, Arsenal និង Liverpool បាន​ប្រជែង​គ្នា​ទិញ​រូបគេ​ក្នុង​ឆ្នាំ ២០០៧។

ទីបំផុត Icardi បានជ្រើសរើស​យក Barcelona ប៉ុន្តែ ពេលវេលា​របស់គេ ជាមួយនឹង​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​ស្ថិត​ក្នុង​ភាព​ជូរ​ចត់៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

Atl. Madrid v Monaco-12:55 អាធ្រាត្រ

Lokomotiv v Galatasaray-12:55 អាធ្រាត្រ

Dortmund v Club Brugge - 3 ទៀបភ្លឺ

Porto v Schalke-3 ទៀបភ្លឺ

Napoli v Red Star-3 ទៀបភ្លឺ

PSG v Liverpool-3 ទៀបភ្លឺ

PSV v Barcelona-3 ទៀបភ្លឺ

Spurs v Inter-3 ទៀបភ្លឺ