ក្រុង​ឡុង​ដ៍: Aymeric Laporte ប្រហែលជា​នៅតែ​កំពុង​ព្យាយាម​ដើម្បី​ទទួល​បាន​ការ​ជឿ​ជាក់​ពី​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps ប៉ុន្តែ ស្រប​ពេល​ដែល​ក្រុម Manchester City នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​កំណើត​របស់ Laporte ដើម្បី​ទៅ​ជួប​ក្រុម Lyon នៅ​រាត្រី​នេះ ការ​ជឿ​ជាក់​របស់​លោក Pep Guardiola ទៅ​លើ​ខ្សែ​ការពារ​កណ្តាល​រូប​នេះ ពិត​ជា​គ្មាន​អ្វី​ប្រែប្រួល​ឡើយ។

ក្រោយពី​បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន ៥៧ លាន​ផោន (ស្មើនឹង ៧៣ លាន​ដុល្លារ​អាមេរិក) កាល​ពី​ខែ​មករា វា​ធ្លាប់​មាន​នូវ​ការ​សង្ស័យ​ថា តើ Man City ត្រូវ​តែ​ជះ​ទឹក​ប្រាក់​បន្ថែម​ទៀត​សម្រាប់​ខ្សែ​ការពារ​កណ្តាល​ម្នាក់ ក្រោយ​ពី​បាន​បណ្តាក់​ទុន​ច្រើន​ជាង ៨០ លាន​ផោន​ទៅ​លើ John Stones និង Nicolas Otamendi និង​ការ​វិល​ត្រឡប់​ពីរ​បួស​របស់​ប្រធាន​ក្រុម Vincent Kompany ឬ​យ៉ាង​ណា?

ក្រោយ​ពី​បាន​ផ្ទេរ​មក​ពី​ក្លិប Athletic Bilbao ខ្សែការពារ Laporte បាន​ចំណាយ​ពេល​ដើម្បី​សម្រប​ខ្លួន​ក្នុង​បរិយាកាស​ថ្មី​របស់​គេ ខណៈ​រាល់​ការ​ប្រកួត​ទាំង ៣ លើក​នៃ​ក្របខ័ណ្ឌ Champions League របស់​គេ កាល​ពី​រដូវកាល​មុន បាន​បញ្ចប់​ដោយ​ការ​បរាជ័យ។

ទោះបីជា​យ៉ាងណា ក្រោយពី​បាន​ចំណាយពេល​ក្នុង​រដូវក្តៅ​ទាំងស្រុង​របស់គេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ក្នុង​យុទ្ធនាការ​មុន​បើក​រដូវកាល ខណៈ​ដែល​រូបគេ​បាន​អវត្តមាន​ពី​ក្រុម​ដែល​ឈ្នះ​ពាន World Cup របស់​លោក Deschamps កីឡាករ Laporte បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់​ក្នុង​តំបន់​ការពារ​របស់ Man City ដែល​បាន​របូត​គ្រាប់​បាល់​ត្រឹម​តែ ៨ គ្រាប់​គត់​ក្នុង​ការ​ប្រកួត ១៩ លើក។

ក្នុង​ក្រុម​មួយ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើមៗ រួម​ជាមួយ​នឹង​ជម្រើស​ជាច្រើន​សម្រាប់​លោក Guardiola ខ្សែ​ការពារ​វ័យ ២៤ ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​តែ​ម្នាក់​ដែល​បាន​លេង​រាល់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League និង Premier League ទាំង​អស់​មក​ទល់​ពេល​នេះ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

AEK Athens v Ajax-12:55 អាធ្រាត្រ

CSKA Moscow v Plzen-12:55 អាធ្រាត្រ

Roma v Real-3 ទៀបភ្លឺ

Bayern v Benfica

Hoffenheim v Shakhtar Donetsk-3 ទៀបភ្លឺ

Juventus v Valencia-3 ទៀបភ្លឺ

Lyon v Man City-3 ទៀបភ្លឺ

Man Utd v Young Boys-3 ទៀបភ្លឺ