ក្រុង​ប៉ា​រីស: លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool កំពុង​តែ​រីក​រាយ​នឹង​ការ​ព្យា​យាម​​បញ្ឈប់ Neymar និង Kylian Mbappe ខណៈ​ដែល​តារាឆ្នើម​​របស់​ក្លិប Paris Saint-Germain ទាំង​២​រូប​នេះ បាន​ជម្នះ​លើ​បញ្ហា​​របួស​របស់​ខ្លួន​​ទាន់​​ពេល​​វេលា​យ៉ាងល្អ​​សម្រាប់​ការ​ប្រកួត​​កាត់​សេចក្តី​ដ៏​សំខាន់​ក្នុង​​ក្រប​ខ័ណ្ឌ Champions League នៅ​រា​ត្រី​នេះ​។

កីឡាករ​មាន​តម្លៃខ្លួន​ថ្លៃ​​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ទាំង​២​រូបនេះ បាន​ធ្លាក់​ចូល​​ក្នុង​ការ​បារម្ភ​លើ​ភាព​រឹង​មាំ សម្រាប់​ការ​ប្រកួត​នេះ នា​កីឡដ្ឋាន Parc des Princes ក្រោយពី​រង​របួស​រៀង​ៗ​ៗ​ខ្លួន​ក្នុង​ពេល​បំពេញ​ការ​ពត្វ​កិច្ច​អន្តរ​ជាតិ​ កាលពី​សប្តាហ៍​មុន​។

កីឡាករ​ទាំង ​២ ត្រឹម​តែ​អាច​ទស្ស​នា ក្នុង​ពេល​ក្រុម PSG យកឈ្នះ​លើ​ក្រុម Toulouse កាល​ពី​ចុង​សប្តាហ៦​មុននេះ ប៉ុន្តែ លោក​គ្រូ​បង្វឹក Thomas Tuchel បាន​​ប្រកាស​ថា ពួកគេ​​រឹង​មាំ​គ្រប់​គ្រាប់​ក្នុង​ការ​ជួប​ជាមួយ​នឹងក្រុម​របស់​អង់គ្លេស​។

ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន​មុន​​ការ​ប្រកួត កាលពីថ្ងៃ​អង្គារ​ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ចំពោះ​ពួក​គេ ដែល​ពួក​គេមិន​រង​របួស​ធ្ងន់​ធ្ងរ​។ បញ្ហា​នោះ​អាច​​កើត​ឡើង ហើយយើង​តែង​តែ​រំពឹង​ទុក​ថា ពួក​គេ​នឹង​លេង​»​។

តារាឆ្នើម Neymar (ឆ្វេង) និង Kylian Mbappe ត្រូវ​បាន​ប្រកាស​ថា នឹង​​រឹង​មាំ​សម្រាប់​ការ​ចូល​លេង​​ឲ្យ​ក្រុម PSG ពេល​ប៉ះ Liverpool​។ AFP

Neymar បាន​ជួយ​ឲ្យ Mbappe រក​បាន​​គ្រាប់​បាល់​១​គ្រាប់ ក្នុង​ពេល​ក្រុម PSG ចាញ់​ក្រុម Liverpool លើ​ទឹកដី Anfield ក្នុង​លទ្ធ​ផល ៣-២ កាល​ពី​​ខែ​កញ្ញា​។

ហេតុនេះ ក្រុម​របស់​លោក Klopp មាន​ប្រៀប​ជាង មុន​នឹង​ឈាន​ទៅកាន់​ការប្រកួ​តនៅ​រដ្ឋ​ធានី​របស់​បារាំង ខណៈ​ដែល​ពួក​គេ​ត្រូវ​តែ​ទប់​ស្កាត់​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ទាំង​២​នាក់របស់​ក្រុម​ម្ចាស់​ផ្ទះ ​ម្តង​ទៀត​​។

ការ​ប្រកួតនេះ នឹង​​ចាប់​ផ្តើម​នៅ​ម៉ោង ​៣ ​ទៀប​ភ្លឺ​៕ IS