ក្រុង​ឡុងដ៍៖ ក្រុម​ Man City បាន​ជោគជ័យ​ក្នុង​ថ្ងៃ​​បើក​ឆាក​ Champions League ដោយ​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ Shakhtar Donetsk ៣-០ ដើម្បី​ឈរ​នៅ​លេខ ​២ ​នៃ​ពូល​ C ​ពី​ថ្ងៃ​ពុធ​។​

លោក Pep Guardiola បាន​ប្រាប់​ BT Sport ថា៖ «​នៅ​ពេល​យើង​​ឈ្នះ​ គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​របស់​អ្នក​ចាត់​ការ ​ប៉ុន្តែ​នៅ​ពេល​យើង​ចាញ់​ គឺ​ជា​ការ​សម្រេច​ចិត្ត​ខុស​។​ យើង​ចាញ់ ​១ ​ប្រកួត​ក្នុង​រយៈពេល ​៨ ​ខែ​ ប៉ុន្តែ​យើង​នឹង​មិន​សង្ស័យ​​​​កីឡាករ​​ទាំង​នេះ​ទេ​។ ខ្ញុំ​​រីករាយ​ដែល​ធ្វើ​​ជា​អ្នក​ចាត់​ការ​របស់​ពួក​គេ​»។​​

ទន្ទឹម​នេះ​ដែរ​ គ្រូ​បង្វឹក​ក្រុម Tottenham លោក Mauricio Pochettino ខក​ចិត្ត​ចំពោះ​កូន​ក្រុម​​ខ្លួន​​ដែល​បណ្ដោយ​ឲ្យ​ក្រុម​ផ្ទះ​ម្ចាស់​ Olympiakos តាម​ស្មើ​ ២-២ ​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​នៅ​លេខ​ ៣ ​​នៅ​​ក្នុង​ពូល ​ B​​។​ គ្រូ​បង្វឹក​​រូប​នេះ​​និយាយ​ថា៖ «​វា​មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ ​ឬ​​កីឡាករ​​ទេ​ ​ប៉ុន្តែ​វា​គឺ​ជា​​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ឈ្នះ​»៕ AFP/SN