ខ្សែ​ប្រយុទ្ធ​ Kylian Mbappe គឺ​ ​«​អ្នក​ពិឃាត​​អស្ចារ្យ​​» ​ម្នាក់​​នៅ​ចំពោះ​មុខ​ការ​ស៊ុត​បញ្ចូល​ទី​​​ ខណៈ​កីឡាករ​ Abdou Diallo បាន​សរសើរ​ការ​រីក​ចម្រើន​​ក្លិប Paris Saint-Germain (PSG)។ កីឡាករ​ Mbappe មាន​ការ​រីក​ចម្រើន​ច្រើន​នៅ​ក្លិប PSG តាំង​ពី​រូប​គេ​ចេញ​ពី​ក្លិប​ Monaco ដោយ​ជួយ​ឲ្យ​ PSG ​ឈ្នះ​ពាន Ligue 1 ម្ដង​ហើយ​ម្ដង​ទៀត។​​ Mbappe វ័យ​ ​២០ ​ឆ្នាំ ​​រក​បាន​គ្រាប់​បាល់​​ ៣៣ ​គ្រាប់ ​​ពី​រដូវ​កាល​មុន​ និង ​៣៩ ​គ្រាប់​ក្នុង​ការ​ប្រកួត​ទាំង​អស់​។​​

កីឡាករ​ Diallo បានប្រាប់​អ្នក​កាសែត​ថា៖ «​គាត់​ធំ​​ជាង​មុន​​​ព្រោះ​ពេល​យើង​ស្គាល់​គ្នា​នៅ​ក្លិប Monaco គឺ​គាត់​​ក្មេង​ណាស់​​​»។​

កីឡាករ​ Diallo និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ដែល​ Mbappe រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG ​ឈ្នះ​ក្រុម​ Nimes ៣-០​ ពី​សប្ដាហ៍​មុន​ថា៖ «​ក្នុង​ការ​ប្រកួត​នេះ​ គាត់​គឺ​ជា​អ្នក​ពិឃាត​អស្ចារ្យ​ម្នាក់​​​សម្រាប់​ក្រុម​ PSG ​​»៕ SN