កីឡាករ​វាយកូនគោល Rory McIlroy បានបញ្ចប់​ការ​រង់ចាំ​ក្នុងការ​ឈ្នះ​ពាន PGA ត្រឹម​រយៈ​ពេល ១៨ ខែ កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​វាយ​កូន​គោល​បញ្ចូល​រន្ធ​យ៉ាង​ល្អ​ចំនួន ៥ លើក​ទៅ​លើ​រន្ធ ៦ លើក​ចុង​ក្រោយ ដើម្បី​ឈ្នះ​ពាន Arnold Palmer Invitational។

ម្ចាស់​ជើងឯក ៤ សម័យកាល McIlroy បាន​ផ្តួល​កីឡាករ​អាមេរិក Bryson DeChambeau និង​ម្ចាស់​ជើង​ឯក​ច្រើន​ជំនាន់ Tiger Woods, Justin Rose និង Henrik Stenson តាមរយៈ​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​នៅ​លើ​ទីលាន Bay Hill៕

Park ឈ្នះ​ពាន Founders Cup ដោយ​ងាយ ក្រោយ​នាំ​មុខ ៥ ឈើ

កីឡាករ​វាយកូនគោល​សញ្ជាតិ​កូរ៉េខាងត្បូង Park Inbee បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន LPGA Founders Cup កាល​ពី​ថ្ងៃ​អាទិត្យ តាមរយៈ​ការ​រក​បាន ៦៧ ពិន្ទុ ដើម្បី​កត់ត្រា​ជ័យជម្នះ​តាមរយៈ​ការ​នាំ​មុខ ៥ ឈើ។

Park ដែ​លា​ម្ចាស់​ជើងឯក​ពានរង្វាន់ធំ ៥ សម័យកាល បាន​វាយ​កូន​គោល​ចូល​រន្ធ​យ៉ាង​ល្អ ៤ លើក​ជាប់ៗ​គ្នា និង​បាន​បញ្ចប់​ដោយ​ការ​រក​បាន​ពិន្ទុ​សរុប ២៦៩៕