ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដណ្តើមបាន​ជ័យជម្នះ ១-០ លើ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​តាមរយៈ​ការ​តែត​បាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់​ខ្សែ​ការពារ Miranda ក្នុងការ​ប្រកួត​មិត្តភាព​របស់​ពួកគេ​នៅ​មុខ​អ្នក​ទស្សនា​ដ៏​ច្រើន​កុះករ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ថ្ងៃ​អង្គារ។

ខ្សែការពារ​កណ្តាល​រប​ស់​ក្លិប Inter Milan រូបនេះ បាន​លោត​តែ​តបាល់​តែម្នាក់​ឯង​នៅ​នាទី​ទី ៩៣ ក្រោយ​ពី​ការ​បញ្ជូន​បាល់​ចេញ​ពី​ជ្រុង​របស់ Neymar នៅ​ពេល​ដែល​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង ២ ក្នុង​តំបន់​អាមេរិក​ខាងត្បូង ហាក់​ដូចជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ទៅ​ហើយ។

គ្រាប់​បាល់​ឈ្នះ​នេះ បាន​កម្ទេច​ការ​បង្ហាញ​ពី​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​បាន​រារាំង​ក្រុម​ប្រេស៊ីល​បាន​យ៉ាង​ល្អ៕