ក្រុងប៉ារីស: ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid និងក្រុម Manchester City បានស្ថិតក្នុងចំណោមក្រុមទាំង៧ដែលឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលដែលគ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Sergio Aguero នៅលើទឹកដីក្រុម Lyon ក៏បានជួយឲ្យក្រុម Manchester City ទៅវគ្គបន្តផងដែរ។
Bayern Munich បានលត់ក្រុម Benfica យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ដើម្បីកក់កៅអីរបស់ខ្លួនទៅវគ្គបន្ត និងកាត់បន្ថយសម្ពាធនៅលើលោកគ្រូបង្វឹក Niko Kovac។
ខ្សែប្រយុទ្ធ Arjen Robben ដែលរកបាន២គ្រាប់ បានឲ្យដឹងថា៖ «វាជាជ័យជម្នះដ៏គួរឲ្យជឿជាក់មួយ ហើយនោះគឺជាអ្វីដែលយើងត្រូវការនៅពេលនេះ»។
Roma ក៏នឹងឈានទៅវគ្គ ១៦ ក្រុមចុងក្រោយចុងក្រោយផងដែរ បើទោះបីចាញ់ក្រុម Real ២-០ ក៏ដោយ ស្របពេលដែលក្រុមម្ចាស់ជើងឯកទ្វីប អឺរ៉ុប Ajax បានកត់ត្រាជ័យជម្នះ ២-០ ក្នុងការប្រកួតដែលមានអំពើហិង្សាជាមួយនឹងក្រុម AEK Athens ដើម្បីកក់កៅអីទៅវគ្គបន្ត ក្រោយពីប៉ូលិសកុប្បកម្មបានប៉ះទង្គិចជាមួយនឹងអ្នកគាំទ្រហូឡង់។
Man City និង Man United បានឈានទៅវគ្គបន្តទាំងការភិតភ័យ ក្រោយពីត្រូវការគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតដូចគ្នាដើម្បីតាមស្មើក្រុម Lyon ២-២ និងយកឈ្នះលើក្រុម Young Boys រៀងៗខ្លួន និងដើម្បីទៅវគ្គបន្ត៕ IS