ក្រុងម៉ាឌ្រីដ: ក្លិប Real Madrid បានចុះកុងត្រាទិញកីឡាករ Ferland Mendy នៅក្នុងតម្លៃខ្លួន ៤៨ លានអឺរ៉ូពីក្លិបបារាំង Lyon។
ក្លិបអេស្ប៉ាញ Real បានប្រកាសថា ការចុះកុងត្រាទិញកីឡាករនេះគឺមានរយៈពេលរហូតដល់ខែមិថុនាឆ្នាំ ២០២៥ ហើយក្លិបបារាំង Lyon បានបញ្ជាក់ថា ពួកគេបានទទួលប្រាក់ចំនួន ៤៨ លានអឺរ៉ូបូកបន្ថែមប្រាក់កក់ចំនួន ៥ លានអឺរ៉ូ។
Mendy បានលេងនៅក្លិប Lyon ២ រដូវកាលក្រោយពីចេញពីក្លិប Le Havre កាលពីខែមិថុនាឆ្នាំ ២០១៧។
ក្លិប Real បានចំណាយប្រាក់ជាច្រើនទិញយកកីឡាករបន្ថែមសម្រាប់រដូវកាលក្រោយនេះដូចជា Eder Militao, Luka Jovic, Eden Hazard ហើយចុងក្រោយ គឺកីឡាករ Mendy។
Mendy អាយុ ២៤ ឆ្នាំបានលេង ៣០ លើកនៅក្របខ័ណ្ឌ Ligue 1 សម្រាប់ក្លិប Lyon និងបានលេងនៅក្របខ័ណ្ឌ Champions League ចំនួន ៨ លើកផងដែរ៕ SN