ក្រុងញូវយ៉កៈ កីឡាករ Alejandro Pozo រកបាន​គ្រាប់​ចុងក្រោយ​ជួយ​ឲ្យ​ក្លិប Sevilla ដែល​នៅ​សល់​តែ​គ្នា​ ១០ ​នាក់​យក​ឈ្នះ​ទៅលើ​ម្ចាស់​ជើងឯក​អឺរ៉ុប Liverpool ២-១ ក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​បូស្តុន រដ្ឋ​តិចសាស​សហរដ្ឋអាមេរិក​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​ការចាញ់​ដ៏អាម៉ាស់​មុខ​មួយ​ចំពោះ​ម្ចាស់​ជើងឯក​អឺរ៉ុប​រូបនេះ Liverpool ខណៈ​កីឡាករ Yasser Larouci បាន​រងរបួស​នៅក្នុង​ការប្រកួត​មិត្តភាព​នេះ​។

គ្រូបង្វឹក​ក្លិប Liverpool លោក Jurgen Klopp មាន​ការខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ Joris Gagnon ដែល​បាន​ទាត់​ទាំង​កំហឹង​ទៅ​លើ​កីឡាករ Larouci នៅ​នាទី​ទី​ ៧៦ ​បង្ក​ឲ្យ​មាន​របួសធ្ងន់ ហើយ​កីឡាករ Gagnon ត្រូវបាន​ពិន័យ​កាត​ក្រហម​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ការប្រកួត​នេះ​ថា កីឡាករ Larouci ទំនង​ជា​មាន​សំណាងល្អ​ដែល​ចៀសផុត​ពី​ការរង​របួសធ្ងន់​ដោយ​អះអាង​ថា​៖ «​វា​ដូចជា​លឿន​ពេក​នៅក្នុង​រដូវកាល​នេះ​ដែល​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​គិត​ពី​ស្ថានភាព​នេះ​នៅ​ឡើយ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​ជា​ការពិត​ណាស់​ថា​តើ​វា​នៅ​តែ​បន្ត​ជាមួយ​រឿង​ទាំងនេះ​ដែល​យើង​ត្រូវតែ​រង់ចាំ​បន្តិច ព្រោះ​ខ្ញុំ​មិន​ទាន់​ដឹង​ ១០០ ​ភាគរយ​ទេ​។ វា​ហាក់​ដូចជា​គាត់​មាន​សំណាង​ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​និយាយ​យ៉ាង​លឿន​ទៅកាន់​គ្រូពេទ្យ ហើយ​នោះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ​ ប៉ុន្តែ​យើង​ត្រូវ​រង់​ចាំមើល​ជាមុនសិន​»​។

ទោះ​ជា​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ La Liga នៅ​សល់​គ្នា​តែ​ ១០ ​នាក់​ក៏ពិតមែន​ ប៉ុន្តែ​ក្លិប​ហង្ស​ក្រហម​នៅតែ​មិន​អាច​មាន​ឱកាស​នាំមុខ​ដដែល ខណៈ​កីឡាករ Pozo រក​បាន​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៩០ ​ក្រោយពី​រូបគេ​ទទួល​បាន​បាល់​ពី​កីឡាករ Munir El Haddadi ដែល​អ្នកចាំទី​ក្លិប Liverpool មិន​អាច​សង្គ្រោះ​បាល់​បាន​ឡើយ​។

ក្រុម​អ្នកគាំទ្រ​ក្លិប​ហង្សក្រហម Liverpool បាន​ខកចិត្ត​យ៉ាង​ខ្លាំង​នៅពេល​តារា​បាល់ទាត់​នៅ​ក្លិប​នេះ​មួយ​ចំនួន​អវត្តមាន​ដូចជា កីឡាករ Roberto Firmino អ្នកចាំទី Alisson កីឡាករ​ Mohamed Salah និង​កីឡាករ Sadio Mane ជាដើម​ក្រោយពី​បញ្ចប់​យុទ្ធនាការ Copa America នៅ​ប្រេស៊ីល និង African Cup of Nations នៅ​ប្រទេស​អេហ្ស៊ីប​៕ SN