អាហ្វ្រិកខាងត្បូងៈ កីឡាករ​បាល់ឱប​សញ្ជាតិ​កុងហ្គោ Madosh Tambwe រកបាន​ ៤ ​គ្រាប់​សម្រាប់​ក្លិប Golden Lions ក្នុង​ជ័យជម្នះ ៣៨-៣៧ ទៅលើ​ក្រុម Pumas ពី​ថ្ងៃ​សៅរ៍​នៅក្នុង​ការប្រកួត​ជុំ​ដំបូង​នៃ​ព្រឹត្តិការណ៍ South African Currie Cup​។

ខ្សែបម្រើ​ស្លាប Tambwe រកបាន ២ គ្រាប់​នៅ​តង់​ទី​ ១ និង ២ គ្រាប់​ទៀត​នៅ​តង់​ទី ២ នៅ​កីឡដ្ឋាន Ellis Park នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង ខណៈ​ក្លិប Lions ទទួល​បាន​ ១៦ ​​ពិន្ទុ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការប្រកួត​នេះ​។

កីឡាករ Tambwe បាន​និយាយ​បន្ទាប់ពី​ទទួល​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​បំផុត​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​រកបាន ៤ គ្រាប់ ប៉ុន្តែ​ជ័យជម្នះ​នេះ​គឺ​មិនមែន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ វា​គឺជា​ជ័យជម្នះ​រួម​ទាំងអស់​គ្នា​»​។

កីឡាករ Tyrone Green រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម Lions នៅ​នាទី​ទី​ ១ ​នៅ​តង់​ទី​ ២ ហើយ​កីឡាករ Shaun Reynold បាន​ប្រែក្លាយ​ជា​ការ​នាំមុខ​ ៤ ​ពិន្ទុ​។

ចំណែក​ក្រុម Pumas មកពី​ទីក្រុង Nelspruit នៅ​ភាគ​ឦសាន​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ឆ្លើយតប​វិញ​ដោយ​ការរក​បាន​ ២០ ​ពិន្ទុ​រួមទាំង​ការរក​បាន​គ្រាប់​បាល់​ដោយ​កីឡាករ Etienne Taljaard និង​កីឡាករ Morgan Naude ផងដែរ​។

កីឡាករ Kobus Marais រកបាន​ពិន្ទុ​បន្ថែម​ទៀត​ពី​ការទាត់​បាល់​ពី​ចម្ងាយ​ ២ ​គ្រាប់ និង penalty ២ ​គ្រាប់​ទៀត​ធ្វើឲ្យ​បាន​ពិន្ទុ​សរុប​ ១៧ ​ពិន្ទុ​។

ប៉ុន្តែ​ក្រុម​ជា​ភ្ញៀវ​បាន​ព្យាយាម​តាម​ស្មើ​វិញ​រហូត​ដល់​បាន​បន្ត​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Pumas ថែម​ទៀត​ក្នុង​លទ្ធផល ៣៧-៣១៕ SN