កីឡាករ​ប្រដាល់​ក្នុង​ទម្ងន់ ៧២,៥៧ គីឡូក្រាម Gennady Golovkin បាន​ចោទ​ប្រកាន់​គូ​ប្រកួត​របស់​ខ្លួន​គឺ Saul "Canelo" Alvarez ពី​បទ​បន្លំ​ការ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់ កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​បាន​ច្រាន​ចោល​ការ​អះអាង​របស់​កីឡាករ​ម៉ិកស៊ិក​រូបនេះ គេ​ធ្លាប់​ត្រូវបាន​គេ​ពិនិត្យ​ឃើញ​ជា​វិជ្ជមាន​លើ​សារធាតុ​ញៀន ដោយសារ​តែ​សាច់​ដែល​មាន​មេរោគ។

Golovkin បាន​និយាយថា Alvarez បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ព្យាបាល​ក្នុង​អាជីព​របស់​គេ នៅ​រដ្ឋ Nevada ដែល​ជា​កន្លែង​កីឡាករ​ទាំង ២ នឹង​ត្រូវ​ប្រកួត​សង​សឹក​នា​ថ្ងៃ​ទី ៥ ខែ​ឧសភា៕