ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចគេចផុតពីការខកចិត្ត ខណៈពួកគេបានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ១-០ នៅក្នុងការប្រកួតបើកឆាកប្រចាំពូល A ពានរង្វាន់ AFF Suzuki Cup 2018 នៅលើទឹកដីខ្លួនឯង ក្នុងពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍។
Norshahrul ជាអ្នកតែតបាល់បញ្ចូលទីឲ្យម៉ាឡេស៊ី នៅនាទី ទី ៣០ ហើយកម្ពុជាក៏ព្យាយាមវាយបកវិញបានល្អដែរ តែពួកគេរកមិនបានគ្រាប់បាល់៕