ក្លិប Inter Millan បាន​បញ្ជាក់​ពី​ថ្ងៃ​ចន្ទ​ពី​ការចុះ​កុងត្រា​ជាមួយ Diego Godin អតីត​ខ្សែការពារ​ក្លិប Atletico Madrid សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​។ កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ Godin អាយុ​ ៣៣ ​ឆ្នាំ​បាន​ប្រកាស​ពី​ខែ​ឧសភា​ថា គាត់​នឹង​ចាកចេញ​ពី​ក្លិប Atletico ក្រោយ​ចំណាយពេល​ ៩ ​ឆ្នាំ​នៅ​ជាមួយ​ក្លិប​ដែល​លេង​នៅ​ក្របខ័ណ្ឌ​អេស្ប៉ាញ LaLiga មួយ​នេះ​។

ក្លិប Inter បាន​និយាយ​ថា​៖ «​ក្លិប FC Internazionale Milano សូម​ប្រកាស​ថា កុងត្រា​ដែល​ត្រូវ​បាន​ចុះ​ជាមួយ​កីឡាករ Diego Godin នេះ​នឹង​មាន​រយៈពេល​រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០២២»​។ កីឡាករ Godin ចូលរួម​នឹង​ក្លិប Inter ដោយ​សម្លឹង​ឃើញ​បង្កើត​ភាពខ្លាំង​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte ដែល​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​ ៤ ​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A កាលពី​រដូវកាល​មុន ប៉ុន្តែ​ចាញ់​ ២១ ​ពិន្ទុ​ជាមួយ​ក្លិប Juventus ​ដែល​ជា​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ​នេះ​៕ SN