ក្រុងកុនយ៉ាៈ ម្ចាស់​ជើងឯក World Cup ២០១៨ បាន​ចាញ់​ជម្រើសជាតិ​តួកគី ២-០ ក្នុង​វគ្គ​ជម្រុះ Euro ២០២០ ពី​ថ្ងៃ​សៅរ៍​ក្នុង​ស្ថានភាព​ក្ដៅ​ខ្លាំង​នៅក្នុង​ទីក្រុង​កេនយ៉ា​ប្រទេស​តួកគី​។

ក្នុង​ការប្រកួត​នេះ​កីឡាករ Kaan Ayhan រកបាន​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៣០ បន្ទាប់មក​កីឡាករ Cengiz Under បាន​បន្ថែម​ ១ ​គ្រាប់​ទៀត​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​តួកគី​ឈ្នះ​ជម្រើសជាតិ​បារាំង​ជា​លើកដំបូង​ក្នុង​លទ្ធផល​ ២-០​។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Des champs ប្រាប់​បណ្ដាញ TF1 ថា​៖ «​បរាជ័យ​នោះ​គឺជា​ការ​ទះកំផ្លៀង​ចំពោះ​យើង ហើយ​គ្មាន​ពាក្យ​អ្វីដែល​ខ្ញុំ​ត្រូវ​និយាយ​ទៀត​ទេ​»​។

ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​ប្រទេស​តួកគី​បាន​នាំ​មុខ​ជម្រើសជាតិ​បារាំង​ ៣ ​ពិន្ទុ​នៅលើ​កំពូល​តារាង​ពូល H ក្រោយពី​ជម្រើសជាតិ​តួកគី​ដឹកនាំ​ដោយ​លោក Senol Gunes បាន​ឈ្នះ​ ៣ ​ដង​ក្នុង​ការប្រកួត​កន្លង​មក​នេះ​។ ​SN