ក្រុង​លី​វើ​ភូល: លោក Jose Mourinho បាន​បង្ហើប​ប្រាប់​ថា កីឡាករ​របស់​ក្រុម Manchester United មិន​មាន​ភាព​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ជា​មួយ​នឹងក្រុម Liverpool ឡើយ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-១ នា​កីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​អាទិត្យ ក្រោមស្នា​ដៃក្រុម​កំពុង​នាំ​មុខ​លើ​តារាង​​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ​។

លោក Mourinho បាន​អះ​អាង​នៅមុន​ពេល​ការ​ប្រកួត​​ថា Liverpool បាន​ប្រើ​ប្រាស់​សំណាង​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ ប៉ុន្តែ បើ​ទោះ​បី​មាន​គ្រាប់​សំណាង​២​គ្រាប់​ពី​សំណាក់​ខ្សែ​បម្រើ​បម្រុង Xherdan Shaqiri នៅ​រយៈ​ពេល​១៧​នាទី​ចុង​ក្រោយ​ក៏ដោយ ប៉ុន្តែ ក្រុម​​ភ្ញៀវ នៅ​តែ​មិន​ស័ក្តិ​សម​​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ក្រៅ​ពី​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​​លីក​ជាលើក​ទី​៥​នៅ​រដូវ​កាល​នេះ​ឡើយ​។

លោក Mourinho បាន​​ឲ្យ​ដឹង​ថា៖ «កីឡាករ​បាន​​ផ្តល់​​រាល់​អ្វី​ៗ​ទាំង​អស់ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ផ្តល់​រាល់​អ្វី​ៗ​ទាំង​អស់ ខ្ញុំ​មិន​ដែល​ខក​ចិត្ត​ជា​មួយ​ពួកគេ​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍ល្អ​ចំពោះ​ពួក​គេ ពួក​គេ​លេង​​ដោយ​ប្រើ​គុណ​ភាព​របស់​ពួក​គេ ដែល​ដូច​គ្នា​ដែល​គូ​ប្រជែង​របស់​យើង​បាន​លេង​ជា​មួយ​នឹង​គុណ​ភាព​របស់​ពួកគេ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ពួក​គេ (Liverpool) មាន​ល្បឿន​លឿន រឹង​មាំ វាយ​សម្រុក​​ខ្លាំង និង​ខ្លាំង​​ផ្នែក​រាង​កាយ ពួក​គេ​រត់​​បាន​ដល់​ទៅ​ ៣២១​​ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ពេល​មាន និង​គ្មាន​បាល់​»​៕ IS

ខ្សែ​បម្រើ Xherdan Shaqiri (ស្តាំ) អប​អរ​ជា​មួយ​នឹង​មិត្ត​រួម​ក្រុម​ខ្លួន Georginio Wijnaldum (ឆ្វេង) និង Roberto Firmino ក្រោយ​រក​បាន​គ្រាប់​បាល់​។ AFP