លោកយាយ​អាយុ ១០២ ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​ជឿជាក់ថា បាន​ក្លាយជា​អ្នក​លោត​ពីលើ​អាកាស​ចាស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ក្រោយ​ពី​លោត​ចេញ​ពី​យន្តហោះ​ក្នុង​កម្ពស់ ៤៣០០ ម៉ែត្រ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ភាគ​ខាងត្បូង។

លោកយាយ Irene O'Shea កំពុងហោះនៅលើលំហអាកាស។ AFP

លោកយាយ Irene O''Shea បាន​បញ្ជាក់ថា លោកយាយ «មាន​អារម្មណ៍​ធម្មតា» ក្រោយ​ពី​ធ្លាក់​ចុះ​ក្នុង​ល្បឿន ២២០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ដែល​បាន​ធ្វើ​ឲ្យ​ថ្ពាល់​របស់​លោក​យាយ​ប៉ោង​យ៉ាង​ធំ។ លោក​យាយ​បាន​បំពេញ​ការ​លោត​ពី​លើ​អាកាស​ជា​លើក​ទី ១ របស់​លោក​យាយ​ដើម្បី​អបអរ​ខួប​កំណើត​ទី ១០០ របស់​គាត់ ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ អ្នក​រៀបចំ​កម្មវិធី បាន​បញ្ជាក់​ថា វា​ជា​ការ​លោត​ពីលើ​អាកាស​ដ៏​ជោគ​ជ័យ​របស់​លោក​យាយ​មាន​វ័យ ១០២ ឆ្នាំ និង ១៩៤ ថ្ងៃ​រូប​នេះ ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​លោក​យាយ​ស្ថិត​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ៕

លោកយាយ Irene O'Shea បានចុះមកដល់ដីដោយសុវត្ថភាព និងពោរពេញដោយស្នាមញញឹម។ AFP