ក្រុង​មុយនិច៖ ក្លិប​ Bayern Munich បាន​ចង​ចំណង​អ្នក​ចាំទី​អាយុ ​១៩ ​ឆ្នាំ​ Christian Fruchtl តាមរយៈ​ការ​បន្ត​កុងត្រា​ថ្មី​ដែល​ធ្វើ​ឲ្យ​រូប​គេ​អាច​លេង​នៅ​ក្លិប​នេះ​រហូត​ដល់​ឆ្នាំ ​២០២២​។​

កុងត្រា​ចាស់​របស់​អ្នកចាំ​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្រោម​អាយុ ​២០ ​ឆ្នាំ ​ជាមួយ​ម្ចាស់​ជើងឯក​ Bundesliga នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​រដូវ​កាល​នេះ​។​

អ្នក​ចាំទី​ Fruchtl ដែល​បាន​ចូលរួម​ក្លិប​នេះ​នៅ​ឆ្នាំ ​២០១៤ ​នោះ ​​មិន​ទាន់​បាន​លេង​នៅ​ក្នុង​ក្រុម​ដំបូង​នៃ​ក្លិប​នេះ​​នៅ​ឡើយ​ទេ ​ប៉ុន្តែ​រូប​គេ​បាន​ចូល​លេង​បាន ​១២ ​ដង​តាំង​ពី​ចាប់​ផ្ដើម​រដូវកាល​ឆ្នាំ ​២០១៧​-២០១៨​។​

អ្នក​ចាំ​រូប​នេះ​បាន​និយាយ​ថា៖ «​វា​មាន​អារម្មណ៍​អស្ចារ្យ​ដែល​ក្លិប​ល្អ​បំផុត​នៅ​ប្រទេស ​អាល្លឺម៉ង់ ​មួយ​នេះ​បាន​ទុក​ចិត្ត​ខ្ញុំ​ ហើយ​ខ្ញុំ​ចង់​បន្ត​បង្ហាញ​ពី​សមត្ថភាព​នៅ​រដូវកាល​នេះ​​នៅ​ក្នុង​ក្រុម​​ទី ​៣ ​ដែល​ជា​ក្រុម​បម្រុង​ និង​ឆ្ពោះ​ទៅ​ចូលរួម​ក្នុង​​ក្រុម​ទី ​១​»៕ AFP/SN