ក្រុង​សាន់​ ហ្វ្រាន់​ស៊ីស្កូ :កម្មវិធី​ទូរស័ព្ទ​ថ្មី​ Snapcrap ទើប​ដាក់​ដំណើរ​ការ​ក្ដៅ​ៗ ដើម្បី​ប្រែក្លាយ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​សាន់​ ហ្វ្រាន់​ស៊ីស្កូ​ ទៅជា​អ្នក​ស្វែង​រក​លាមក​។

កម្មវិធី​ទូរស័ព្ទ​ដំណើរ​ការ​ឥត​គិត​ថ្លៃ​នេះ បាន​ណែនាំ​អ្នក​ប្រើ​ប្រាស់​ឲ្យ​ចែក​រំលែក​រូបភាព​លាកម​រួម​ទាំង​ទីតាំង​ដល់​ក្រុម​ការងារ​អនាម័យ​ទីក្រុង​ដែល​បំពេញ​ភារកិច្ច​សម្អាត​កាក​សំណល់​សម្អុយ​ទាំង​នេះ​។

វាមាន​គោល​បំណង​បំពេញ​តួនាទី​សំខាន់​នេះ​ដោយ​បំពាក់​ភ្ជាប់​ឡូហ្គោលាមក​​រំលេច​ផ្ទៃ​ក្រោយ​ពណ៌​លឿង​ ដែល​​កម្មវិធីចែក​រំលែក​​​រូប​ភាព​​ និង​វីដេអូ​លើ​បណ្ដាញ​សង្គម​ ដូច Snapchat​ ដែរ​។

Snapcrap ប្រើ​ប្រព័ន្ធ​ GPS លើ​ទូរស័ព្ទ​ដៃ​ដើម្បី​កំណត់​គោល​ដៅ​អាចម៌​ក្នុង​រូប​ភាព​ រួច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្ញើ​ព័ត៌មាន​ក្នុង​បំណង​ជម្រាប​ជូន​ក្រុម​សេវាកម្ម​សម្អាត​ក្រុង​។

ក្នុង​បទសម្ភាស​ជាមួយ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក អ្នក​ផលិត Snapcrap សៀន​ មីលល័រ បាន​ប្រាប់​ថា លោក​ធុញ​ទ្រាន់​នឹង​គំនរ​អាចម៌​ឆ្កែ និង​មនុស្ស​ដែល​លោក​តែងតែ​ដើរ​ជាន់​តាម​ដង​ផ្លូវ​ក្រោយ​រើ​មក​រស់​នៅ​ក្រុង​សាន់​្រហ្វាន់​ស៊ីស្កូ​នេះ​។

លោក មីលល័រ បាន​និយាយ​ថា កម្មវិធី​ (App) នេះ ត្រូវបាន​ផលិត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រាយ​ការណ៍​ពី​ទីតាំង​លាមក​ ដែល​មិន​ធ្វើ​លំបាក​ដល់​ប្រព័ន្ធ​ផ្លូវ​ការ​របស់​ក្រុង​៕ AFP/HR​