ភ្នំពេញ៖ ចម្រៀង​​ស្ត្រី​កម្ពុជា ​​​​គឺ​ជា​គម្រោង​​​​មួយ​ដែល​​អភិរក្ស​ចម្រៀង​ខ្មែរ​មាន​តាំង​​​ពី​​ទសវត្សរ៍​ទី​ ៦០ រហូត​​​​​ដល់​បច្ចុប្បន្ន​ ​​ដោយ​ការ​​​​​ផលិត​​​បទ​ចម្រៀង​​ និង​​ការងារ​សំខាន់​ដូចជា​តន្ត្រី​ សៀវភៅ​​​ ខ្សែ​​ភាពយន្ត ​​​ការ​​​សម្តែង​​​ផ្ទាល់​របស់​ក្រុម​សិល្បការិនី​ចម្រៀង​ និង​ក្រុម​តន្រ្តីករ​ គ្រោង​​ធ្វើ​​​ឆ្នាំ ​២០២០ ​នេះ ​នៅ​រាជធានី​​ភ្នំពេញ​​​ ចំ​ថ្ងៃ​ទិវា​​ប្រារព្ធ​សិទ្ធិ​នារី។​

គម្រោង​នេះ​​​​ ​គឺ​ជា​​ការ​ផ្លាស់ប្តូរ​​តន្ត្រី​​រួម​មាន​ការ​បញ្ចូល​គ្នា​រវាង​​អ្នក​ចម្រៀង និង​តន្រ្តីករ​ ​​​​លក្ខណ​​​​ពិសេស​ក្នុង​​គម្រោង​អវកាស​កម្ពុជា ​(Cambodian Space Project) ដែល​ជា​ក្រុម​​តន្រ្តី​ផ្ទះ​គាំទ្រ ​ដល់​ជម្រើស​ពិសេស​របស់​តារា​ចម្រៀង​​​​​ស្រ្តី​កម្ពុជា ដែល​មាន​ភាព​ចម្រុះ​គ្នា នៅ​​ក្នុង​បទពិសោធ និង​ប្រវត្តិ​រួម​គ្នា ដើម្បី​​​សម្តែង​បទ​ចម្រៀង​​​​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ។​

អ្នកនាង សម ដារ៉ា តារា​ចម្រៀង​កម្មវិធី​ចម្រៀងស្រ្តីកម្ពុជា​​​។ រូបថត សហ​ការី

លោក ជូលៀន ប៉ូល​សុន​​ តន្រ្តីករ​​​​អូស្រ្តាលី​ និង​​សា្ថបនិក​​​នៃ​​ក្រុម​​ Cambodian Space Project បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ ​«​តាម​​ពិត​ទៅ​កម្មវិធី​ចម្រៀង​ស្រ្តី​កម្ពុជា​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ​២០១០ មក ដែល​យើង​បាន​​ផ្តោត​​​​លើ​ការ​អភិរក្ស​បទ​ចម្រៀង​របស់​តារា​ចម្រៀង​​ស្រី​ខ្មែរ​តាំង​​សម័យ​​​ក្រោយ​ពី​កម្ពុជា​​ទទួល​បាន​ឯករាជ្យ​​​​។​​​​​ នៅ​ឆ្នាំ ​២០២០ ​នេះ យើង​​មាន​គម្រោង​រៀបចំ​កម្មវិធី​នៅ​​ភ្នំពេញ​ នា​ថ្ងៃ​ប្រារព្ធ​ទិវា​បុណ្យ​សិទ្ធិ​នារី មុន​ពេល​​យើង​​​​​រៀបចំ​កម្មវិធី​ទេសចរណ៍​​​តន្រ្តី​ទៅ​​​អូស្រ្តាលី នៅ​ចន្លោះ​​ខែ​កញ្ញា និង​ខែ​តុលា​ខាង​មុខ​នេះ ដោយ​មាន​តារា​ចម្រៀង​ស្រី​ខ្មែរ យើង​​មាន​អ្នក​នាង សម ដារ៉ា។​ ម្យ៉ាង​វិញ​ទៀត​នេះ ​គឺ​ជា​ការ​វិវឌ្ឍ​ដ៏​គួរ​ឲ្យ​រំភើប​​​មួយ​​ក្នុង​កម្មវិធី​ចម្រៀង​ស្រ្តី​កម្ពុជា​ ហើយ​​ក៏​​ទន្ទឹង​រង់ចាំ​​ចែក​រំលែក​ព័ត៌មាន​​រឿង​រ៉ាវ និង​​​តន្ត្រី​ បន្ថែម​​នា​ពេល​ឆាប់ៗ​»​​។ ​

លោក ជូលៀន បាន​បន្ត​ថា៖ «​គម្រោង​នេះ​ ត្រូវ​បាន​ចាប់​កំណើត​ដំបូង​បង្អស់​ ដែល​ជា​អំណោយ​មួយ​របស់​​លោកស្រី ​កាក់ ចាន់ធី ​បាន​បង្ហាញ​ពីជីវិត ​និង​កេរ​ដំណែល​តន្រ្តី​របស់​នាង​​​ក្នុង​​ការ​ប្រគំ​តន្រ្តី​​នៅ​ឯ​វិទ្យាស្ថាន​​​​បារាំង ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ដូច្នេះ​យើង​នឹង​ស្វែងរក​អ្នក​ស្ម័គ្រ​ចិត្ត​ និង​អ្នក​ចូលរួម​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​​ដូចជា​អ្នក​​​ផលិត​ខ្សែ​ភាពយន្ត​​អ្នក​កែ​សម្រួល​​​បច្ចេកវិទ្យា​សំឡេង​អ្នក​ចម្រៀង អ្នក​និពន្ធ សិល្បករ​ កម្មករ​​​​សិល្បៈ ​ដៃគូ កន្លែង​អ្នក​ឧបត្ថម្ភ​ និង​ដល់​មជ្ឈមណ្ឌល​ និង​​​វិទ្យាស្ថាន​សប្បុរស​ធម៌​នានា​មាន​​​អារម្មណ៍​ថា​ កំពុង​តែ​មាន​​សេរីភាព​នៅ​​​​ក្នុង​​ទំនាក់ទំនង​នៅ​ក្រុម​ចម្រៀង​នារី​ខ្មែរ​ គឺ​​ជា​ការ​ផ្តល់​​កិត្តិយស​ដល់​អ្នក​បាន​​​លះបង់​ក្នុង​វិស័យ​នេះ​​»​។

លោក ​ជូលៀន ប៉ូលសុន ​ ជា​តន្រ្តីករ​ជំនាញ​លេង​ហ្គីតា ​បាន​​​រៀន​​ជំនាញ​ខាង​​​​ផលិត​​កុន​នៅ​​​​​​ទីក្រុង​​​មែលប៊ន​ នៃ​ប្រទេស​ អូស្រ្តាលី ហើយ​ស្នាដៃ​ផលិត​​កុន​ខ្លី​ឈ្មោះ​​ថា​ Super-8 ស្តីពី​​តារា​ចម្រៀង​ស្រ្តី​ខ្មែរ​​​ម្នាក់​​​ឈ្មោះ ពៅ វណ្ណរី ដែល​ជា​កុន​​​​ដំបូង​​​​លោក​​​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ឯ​​​ទីក្រុង​កែនន៍​ នៃ​ប្រទេស ​បារាំង​​​ កាល​ពី​ឆ្នាំ ២០១៨ ​កន្លង​​​​មក​។

ក្រៅ​​ពី​កម្មវិធី​ Cambodian Women of Song ​​លោក ជូលៀន ​មាន​គម្រោង​ជា​ច្រើន​​​ដូចជា កម្មវិធី​សិល្បៈ​វប្បធម៌​ និពន្ធ​ និង​​អាន​​​ (Readers​ &​​ Writers ​Festival) កម្មវិធី​ Folk Art Blues Festival និង​​កម្មវិថី​ថត​វីដេអូ​ឯកសារ​ Echoes Across the Mountains ដែល​នេះ​ក៏​​ជា​ការ​សហការ​​រួម​គ្នាមួយ​​​រវាង​ក្រុម​សិល្បករ​ តន្រ្តី​ខ្មែរ​ ជាមួយ​​នឹង​​បរទេស​​​តាម​ជំនាញ​សិល្បៈ​ផ្សេងៗ​​គ្នា​៕​

គម្រោង​​ចម្រៀង​ស្រ្តី​កម្ពុជា​ ដែល​រៀបចំ​កម្ម​វិធី​និពន្ធ​ អំនាន សិល្បៈ និង​វប្បធម៌​ នៅ​ខេត្ត​កំពត កាល​ពី​ឆ្នាំ​២០១៩​​។ រូបថត សហ​ការី

កម្ម​វិធី​ចម្រៀងស្រ្តី​កម្ពុជា-Cambodian Women of Song​​។ រូបថត សហ​ការី