ក្រុងញូវយ៉ក: ឆ្កែអាយុ ៩ ខែមួយក្បាលដែលមានទម្ងន់ ៧៦ គីឡូក្រាម និងកម្ពស់ ១,៨ ម៉ែត្រ អាចជាកូនឆ្កែធំបំផុតក្នុងពិភពលោក។ ឆ្កែ Euphrates យក្សនេះ ត្រូវបានបង្កាត់ពូជចម្លងតាមពូជឆ្កែបុរេប្រវត្ដិ និងពូកែស៊ីចំណីរហូតដល់អាហារឆ្កែ ៨ ចានក្នុងមួយថ្ងៃ។
ម្ចាស់ ចារ៉េដ ហូវស័រ អាយុ ៤១ ឆ្នាំ មកពីទីក្រុងបឹងទឹកប្រៃ រដ្ឋអ៊ូតា បាននិយាយថា មនុស្សម្នាតែងតែច្រឡំកូនឆ្កែយក្សនេះជាឆ្កែពេញវ័យ។ លោកបាននិយាយថា៖ «ត្រឹមអាយុ ៩ ខែ ឆ្កែនេះ មានទម្ងន់ជិត ៨០ គីឡូម៉ែត្រ ដែលមានមាឌធំជាងពូជឆ្កែណាៗទាំងអស់»។
លោកបន្ដថា៖ «យើងបានស្រាវជ្រាវ និងខលទូរស័ព្ទទៅកាន់ កំណត់ត្រាហ្គីណេសពិភពលោក ទាក់ទងអ្នកជំនាញបង្កាត់ពូជឆ្កែរាប់រយនាក់ ថាតើមានឆ្កែណាមានមាឌប៉ុនវា [ឆ្កែញី] ត្រឹមអាយុ ៩ ខែ ដូចគ្នា។ លទ្ធផល គឺគ្មានទេ»។
វាជាសមាជិកពូជឆ្កែថ្មី ឈ្មោះ ម៉ូឡូសស៊ូស អាមេរិក ដែលមានហ្សែនស្រដៀងនឹងអម្បូរ ម៉ូឡូសស៊ូស តំបន់ ម៉េស៊ូប៉ូតាមែន ជាពូជឆ្កែយក្ស ដែលបានផុតពូជតាំងពី ៧០០០ ឆ្នាំមុន។
សំណល់សេសសល់នៃអម្បូរឆ្កែបុរាណនេះ មានតែនៅក្នុងសារមន្ទីរ ដោយខ្លះបានលើកឡើងថា ឆ្កែទាំងនេះ ត្រូវបានប្រើក្នុងសង្គ្រាមនៅតំបន់ ម៉េស៊ូប៉ូតាមែ។
ដោយសារឆ្កែ ម៉ូឡូសស៊ូស អាមេរិក ជាពូជថ្មី គេនៅមិនទាន់ច្បាស់ថា Euphrates នឹងមានទំហំមាឌធំប៉ុនណានៅឡើយទេ៕ HR