ក្រុងហុងកុង: ឈ្មួញកណ្ដាលខុសច្បាប់នាំគ្នាផ្សព្វផ្សាយយ៉ាងបើកចំហលើបណ្ដាញសង្គមចិនក្នុងការរត់ពន្ធសំណាកឈាមរបស់ស្ដ្រីមានគភ៌ទៅកាន់ទីក្រុងហុងកុង ដើម្បីគេចវែសពីបម្រាមធ្វើតេស្តឈាមរកលទ្ធភាពកូនប្រុស ឬស្រីរបស់ចិនដីគោក។ នេះបើយោងតាមអ្នកស៊ើបអង្កេតមួយរបស់ AFP បានរកឃើញ។
ភ្នាក់ងារនាំសំណាកឈាមជាច្រើនកំពុងធ្វើការផ្សព្វផ្សាយយ៉ាងអនាធិបតេយ្យលើបណ្ដាញសង្គម Weibo និងវេបសាយនានា ។
ការធ្វើតេស្ដស្វែងរកភេទកូនក្នុងផ្ទៃត្រូវបានដាក់ឲ្យក្រៅច្បាប់ក្នុងសង្គមចិន ជាទីដែលការរម្លូតកូនរើសភេទបានបង្កើនចំនួនមនុស្សលើសរហូតដល់ ៣១,៦ លាននាក់ដោយកូនប្រុស ១១៥ នាក់ក្នុងចំណោមកូនស្រីតែ ១០០ នាក់កាលពីឆ្នាំមុន។
គោលនយោបាយកូនតែមួយដ៏យូររបស់ចិនត្រូវបានបន្ធូរបន្ថយដល់កូន ២ នាក់ក្នុងឆ្នាំ ២០១៦ តែការធ្វើតេស្ដឈាមនៅតែបន្ដ ដោយឪពុកម្ដាយ កូនស្រីជាច្រើនព្យាយាមយកកូនប្រុសបន្ទាប់។
ការធ្វើតេស្ដជាទង្វើស្របច្បាប់នៅទីក្រុងហុងកុងដោយគ្លីនិកខ្លះខំបិទភ្នែកដោយមិនខ្វល់ពីប្រភពសំណាកឈាមខុសច្បាប់ឡើយ។ ការវិភាគឈាមត្រូវបានធ្វើលើគំរូ DNA របស់ស្ដ្រីមានផ្ទៃពោះ និងអាចរកឃើញវត្ដមាននៃក្រូម៉ូសូម Y។ ពួកវាត្រូវបានប្រើដើម្បីស្កេនរកជំងឺក្រូម៉ូសូមដូចជា ជំងឺអាប់ប្រាជ្ញាជាដើម។
ការធ្វើតេស្ដអាចទស្សន៍ទាយពីភេទគភ៌ជាច្រើនសប្ដាហ៍មុនពេលវេជ្ជបណ្ឌិតអាចមើលឃើញពីភេទរបស់កូនក្នុងផ្ទៃ៕ HR