ក្រុងហាណូយ: ពិធីបុណ្យ​មួយ​ស្ដីពី​កិច្ចការ​អភិរក្ស​វប្បធម៌ និង​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ចាម​នឹង​ត្រូវ​បានរៀបចំ​នៅ​ភាគ​កណ្ដាល​ខេត្ដ​ភូយេន​ពី​ថ្ងៃ​ទី​ ១៣ ដល់​ទី​ ១៦ ខែ​សីហា​។

ពិធីបុណ្យ​វប្បធម៌ កីឡា និង​ទេសចរណ៍​លើក​ទី​ ៥ រួមមាន​ការចូលរួម​ពី​សហគមន៍​ជនជាតិ​ភាគតិច​ចាម ១១ ខេត្ដ និង​ក្រុង​ដូចជា​ខេត្ដ​ដាណាង ខេត្ដ​ក្វាងណាម ប៊ិញឌិញ និញធួន ប៊ិញធួន តាយនិញ ប៊ិញភួក និង​ទីក្រុង​ហូជីមិញ​។

ទ្រិញ ធីធុយ អនុរដ្ឋមន្ដ្រី​វប្បធម៌ កីឡា និង​ទេសចរណ៍​និយាយ​ថា​៖ «​វា​នឹង​បង្ហាញ​ពី​សាមគ្គីភាព​ចំណោម​សហគមន៍​ចាម​នៅ​ទូទាំង​ប្រទេស​»​។

សកម្មភាព​ចម្បងៗ​ជាច្រើន​នឹង​រួមបញ្ចូល​ការសម្ដែង​សិល្បៈ សម្លៀកបំពាក់​ប្រពៃណី និង​ការសម្ដែង​បែប​ទេវកថា ពិព័រណ៍​រូបថត ព្រម​ទាំង​ការប្រកួត​ម្ហូប និង​ល្បែង​ប្រជាប្រិយ​។

ប្រាសាទ ថាប់ញាន ឬ​ប៉មញាន កសាង​ឡើង​ដោយ​ជនជាតិ​ដើម​ចាម​។ រូបថត VNS

ភាពវិសេស​គឺ​ផ្ដោត​លើ​ពិធី​ទទួល​វិញ្ញាបនបត្រ​តំបន់​សិរីរិកធាតុ​ប្រចាំ​ជាតិ​ដ៏ពិសេស​សម្រាប់ ថាប់ ញាន (​ប៉មញាន​) នៅ April 1 Square នា​ល្ងាច​ថ្ងៃទី​ ១៤ ខែ​សីហា​ខាង​មុខ​។

ប៉មញាន ត្រូវ​បាន​កសាង​ដោយ​ជនជាតិ​ដើម​ចាម​ពី​សតវត្សរ៍​ទី​ ១០ និង​ទី​ ១៣ នៅ​ភ្នំញាន ក្បែរ​ទន្លេបា​ក្នុង​សង្កាត់ ១ ទីក្រុង​ធុយហាវ​។ វា​ជា​វិមាន​ចតុកោណ​កម្ពស់​ជ្រុង​ទាំង ៤ គឺ ២៣,៥ ម៉ែត្រ​។

វា​ជា​ប៉មចាម​តែ​មួយ​គត់​ដែល​នៅ​សេសសល់​ក្នុង​ខេត្ដ​។ គ្រឿង​សក្ការៈ​ខាងក្នុង​ប៉ម​គឺជា​សិល្បៈ​ស្ថាបត្យកម្ម​ចាម​ល្អ​ឯក និង​ជា​សំណល់​ទីសក្ការៈ​សេសសល់​ដ៏តិចតួច​បំផុត​។

ពេល​ពិធីបុណ្យ សេវាកម្ម​ទេសចរណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លុកលុយ​តំបន់​កម្សាន្ដ​នានា​ក្នុង​ខេត្ដ និង​សិក្ខាសាលា​ស្ដីពី​ការផ្សារភ្ជាប់​វិស័យ​ទេសចរណ៍ ភូយេន និង​បណ្ដា​ខេត្ដ​ភាគ​ខាង​ត្បូង​ប្រទេស​។

ពិធីបុណ្យ​នឹង​មិន​ត្រឹម​តែ​ផ្ដល់​កិត្ដិយស ផ្សព្វផ្សាយ និង​បង្ហាញពី​កេរដំណែល​វប្បធម៌​ជនជាតិ​ចាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ព្រឹត្ដិការណ៍​នោះ​អាច​ទាក់ទាញ​ទេសចរ​មក​លេង​ទាំង​ភាគ​កណ្ដាល និង​ខាង​ត្បូង​ផង​ដែរ​។

ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​នេះ​មាន​បំណង​បង្កើន​មោទនភាព​ជាតិ និង​ពង្រឹង​សាមគ្គីភាព ព្រមទាំង​ការយោគយល់​គ្នា​ចំណោម​ជនជាតិ​ភាគតិច​នៅ​វៀតណាម​ទាំងអស់​៕ VNS/HR