ក្រុង​តាខ្មៅ : ជំនឿ​ទៅ​យក​អំពៅ​ខ្មៅ​ពី​ព្រះវិហារ​ចិន លោក​តាធំ (ប៉ោ សែ) ក្រុង​តាខ្មៅ​ នៅ​តែ​បន្ត​ប្រណិបតន៍​ដោយ​ប្រជាជន​ខ្មែរ​សែ​ស្រឡាយ​ចិន និង​វៀតណាម អស់រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។

នៅ​​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដែល​ត្រូវ​នឹង​ថ្ងៃទី​មួយ នៃ​ពិធីបុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​ នៅវិហារ​ធំ ​លោកតា​ចិន ក្រុង​តាខ្មៅ ពោរពេញ​ទៅ​ដោយ​មនុស្សម្នា​អ៊ូអរ មក​កាន់​ទី​នោះ​ក្នុង​បំណង​​អុជ​ធូប​បន់ស្រន់សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន ​និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

ទន្ទឹម​នឹង​នោះ​ដែរ អ្នក​មាន​ជំនឿ​លើ​វត្ថុ​ស័​ក្ដិសិទ្ធក៏មិន​ភ្លេច​ដែរ​នូវការ​ជាវ​អំពៅ​ខ្មៅ​ ដើម្បីនាំ​លាភ​សំណាង​​ដល់​ក្រុមគ្រួសារ និង​បណ្ដេញ​គ្រោះ​ចង្រៃ​ចេញ​ពី​ផ្ទះ​សម្បែង​​។​

យោង​តាម​អ្នកស្នង​រូប​នៅ​វិហារ​ចិន ​អ្នក​អាច​យក​ទៅ​ដាក់​នៅ​ផ្ទះ ដើម្បី​នាំ​លាភ និង​យក​ទៅ​ដាំ​ទឹក​ផឹក ដែល​គេ​ជឿថា ​អាច​​ព្យាបាល​ជំងឺ​១០០​មុខ ​ក្រោយ​ពេលសែន​ហើយ​បាន​៣​ថ្ងៃ។

ដូច្នេះហើយ ទើប​ក្រោយ​អ្នក​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ធំ ក្រុង​តាខ្មៅ ម្នាក់ៗ​មិនភ្លេច​ឡើយ​ ដោយ​នាំ​យក​នូវ​ដើម​អំពៅ​មូលៗ​ថ្លោស​ ស្លឹក​វែងៗ​ចង​ភ្ជាប់​នឹង​ដំបូល​រថយន្ត ត្រឡប់ទៅ​កាន់គេហដ្ឋាន​រៀងៗ​ខ្លួន​៕

ប្រជាជន​អុជធូប​តូច​ធំ បន់ស្រន់សុំ​សេចក្ដីសុខ និង​លាភ​ជ័យ​ឆ្នាំ​ថ្មី។ រូបថត AFP

អំពៅខ្មៅ​ត្រូវ​បានគេ​ជឿ​ថា​នាំ​លាភ និង​បណ្ដេញ​គ្រោះកាច​ចង្រៃ​។ រូបថត AFP

ដើម​អំពៅ​ខ្មៅ ចង​ភ្ជាប់​ផាវ​ត្រូវ​បាន​គ្រវី​បក់​ ជា​កិច្ចស្វាគមន៍​ឆ្នាំ​ថ្មី ប្រពៃណីចិន។ រូបថត AFP

ប្រជាជន​អុជធូប​តូច​ធំ បន់ស្រន់សុំ​សេចក្ដីសុខ និង​លាភ​ជ័យ​ឆ្នាំ​ថ្មី។ រូបថត AFP

ការ​ធ្វើបុណ្យ មិន​ភ្លេច​ឡើយ​នូវការ​ដាក់​ទាន ពិសេស​ សុនខ​ដែល​លេង​សុទ្ធ​តែ​វែនតា​ខ្មៅ រឹត​តែ​ទាក់ទាញ​សប្បុរសជន។ រូបថត AFP