ក្រុងតូក្យូ : ឧទ្យាន​កម្សាន្ដ DisneySea ក្រុង​តូក្យូ​បាន​ចំណាយ​ប្រាក់ ២,៣ ពាន់​លាន​ដុល្លារ​ដើម្បី​កែកុន និង​បន្ថែម​ផ្នែក​ទីលាន​កម្សាន្ដ​យក​លំនាំ​តាម​ភាពយន្ដ​ល្បី «Frozen» សម្រាប់​ផ្គាប់​ចិត្ដ​ភ្ញៀវ​។ នេះ​បើ​យោង​តាម​ប្រតិបត្ដិករ​និយាយ​ពី​សប្ដាហ៍​មុន​។

Oriental Land ដែល​បើក​ឧទ្យាន​រចនាប័ទ្ម​សមុទ្រ​ព្រម​ទាំង​ឧទ្យាន Tokyo Disneyland និង​សណ្ឋាគារ​នានា​បាន​ឲ្យ​ដឹង​ថា​ជំនួញ​ប្រាក់​ជាង ២ ពាន់​លាន​ដុល្លារ​នេះ​នឹង​ជា​គម្រោង​ពង្រីក​ការចាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្ដិ​ ៣៥ ​ឆ្នាំ​របស់​ឧទ្យាន​កម្សាន្ដ​នេះ​។

Tokyo Disneyland ដែល​ទាក់ទាញ​ភ្ញៀវ​សម្បើម​តាំងពី​បើក​សម្ពោធ​ក្នុង​ឆ្នាំ​ ១៩៨៣ កំពុង​ជួសជុល​កែកុន​បន្ថែម​ទីលាន​កម្សាន្ដ​ប្លែកៗ​បន្ដ​ទៀត​។ មនុស្ស​ជាង ៣០ លាន​នាក់​បាន​មក​លេង​ទី​នេះ​រៀងរាល់​ឆ្នាំ​ហើយ​នឹង​កើនឡើង​ថែម​ទៀត​ពេល​ជប៉ុន​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​៕ HR