ក្រុងបាងកក: រដ្ឋបាលក្រុង បាងកក បានប្រកាសសង្គ្រាមជាមួយអ្នកលក់ចេកចៀន ដែលពួកគេជាច្រើនបានជួលបុគ្គលិកដើរលក់ពាសវាលពាសកាល តាមផ្លូវដល់អ្នកបើកបរដោយគ្មានសណ្ដាប់ធ្នាប់។
ទោះបីសង្កត់ធ្ងន់លើបញ្ហាផ្សេងៗក្នុងទីក្រុង ដូចជា ការចោលសំរាម អ្នករត់តាក់ស៊ីសម្រេចកាមខ្លួនឯងលើឡាន លក់ផលិតផលកោរ មន្ដ្រីសាលាក្រុងបាងកក បានសម្រេចថា អ្នកលក់ចេកចៀនតាមភ្លើងស្ដុប «បង្ខូចមុខមាត់ប្រទេសជាតិ» ហើយដូច្នេះ ទាំងអាជីវករ និងអ្នកទិញ គួរត្រូវទទួលពិន័យ យោងតាមសេចក្ដីសម្រេចសណ្ដាប់ធ្នាប់ប្រទេស។
គំនិតនេះត្រូវបានលើកយកមកជជែករវាងសមាជិកក្រុមប្រឹក្សាក្នុងជំនួប Paitoon Kamparat ដែលបាននិយាយថា មានអ្នកលក់ចេកចៀនយ៉ាងច្រើនសន្ធឹកក្នុងតំបន់ អូលថោន ដែលភ្ញៀវទេសចរដើរលេងតំបន់នោះ ក្រោយទស្សនាព្រះបរមរាជវាំង Grand Palace និងអារាម Emerald Buddha។
លោក Paitoon និយាយថា យោងតាមច្បាប់ អ្នកលក់ចេកចៀនតាមដងវិថីត្រូវទទួលការពិន័យរហូតដល់ ៥០០០ បាត (១៦០ ដុល្លារ) ខណៈអ្នកទិញត្រូវអស់ប្រាក់ ២០០០ បាត (៦៥ ដុល្លារ) ពីបទទិញចំណីខុសច្បាប់ដែលមានតម្លៃត្រឹម ២០ បាត (២៥០០ រៀល)។
លោកបានបន្ថែមថា ទីក្រុងបាងកកត្រូវកំណត់ទីតាំងសម្រាប់អ្នកលក់ចេកចៀន និងតាមដានពួកគេតាមរយៈកាមេរ៉ា CCTV។
ក្រុមប្រឹក្សាបានឯកភាពជាមួយ Paitoon និងអភិបាលរងក្រុងបាងកក ឈិនថាត មីស៊ុក បាននិយាយថា លោកនឹងសម្របសម្រួលជាមួយនាយកដ្ឋានអនុវត្ដច្បាប់ទីក្រុង និង មន្ដ្រីប៉ូលិសក្នុងតំបន់ត្រូវពង្រឹងច្បាប់៕ HR
ប្រភព Coconut Bangkok