ក្រុង​បាងកក: ពេល តា​យតា​យ បាត់បង់​ជើង​ក្រោយ​ទាំង​គូ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្មាន​នរណា​ជឿ​ថា វា​អាច​ដើរ​ម្ដង​ទៀត​ទេ។ ប៉ុន្ដែ​ឆ្កែ​ក្លាហាន​នេះ​បាន​ពុះពារ​នឹង​ព្រេង​វាសនា ហើយ​ពេល​នេះ​វា​មាន​ភាព​រឹងមាំ​ដោយ​មិន​ចាំបាច់​ប្រើ​រទេះ ជាការ​ព្រះរាជ​ទាន​ពី​ព្រះមហា​ក្សត្រ​ថៃ​នោះ​ទេ។

តា​យតា​យ ពេញចិត្ដ​នឹង​ការដើរ​ជើង​មុខ២នៅផ្ទះ​សត្វ​ក្នុង​ខេត្ដ​ឈុន​បុរី ប្រទេស​ថៃ។ វីដេអូ​ឃ្លីប​មួយ​បាន​បង្ហាញ​ថា ឆ្កែ​ដើរ​ជើង ២ យ៉ាង​ប៉ិន​ប្រសប់។ វា​រស់​នៅ​ទីនេះ ៤ ឆ្នាំ។

តា​យតា​យ ទើប​ទទួលបាន​ការឧបត្ថម្ភ​ពី​ស្ដេច ក្រោយពី​អង្គការ​សិទ្ធិ​សត្វ​មួយ​ឈ្មោះ Watchdog Thailand បាន​បង្ហោះ​រូបភាព​ឆ្កែ​នេះ​ជាច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម។

ព្រះមហាក្សត្រ វ៉ា​ជី​រ៉ា​ឡុងកន ឬ​រាមា​ទី ១០ ទត​ឃើញ​រូបថត បាន​ជួយ​ដល់​ឆ្កែ​អភ័ព្វ​នេះ។

ព្រះមហាក្សត្រ​ថៃ ព្រះរាជទាន​អាហារ​ឆ្កែ និង​ជម្រក ព្រមទាំង​ផ្ដល់​រទេះ​ឲ្យ តាយ​តាយ និង​ដាក់​ឈ្មោះ​ថា​ឆ្កែ​រាជា​ឃុន ហ្វ៊ូ។

ប៉ុន្ដែ តា​យតា​យ មិន​ចង់​ប្រើ​កាដូ​ព្រះរាជា ក្រុម​អ្នកជំនាញ​អះអាងថា ជើង​វា​មាន​សភាព​រឹងមាំ​ក្នុង​ការ​ដើរ​ទ្រ​ខ្លួន​បាន។ ពិតជា​អស្ចារ្យ ដែល​ឆ្កែ​កំបុត​ជើង​នេះ​អាច​ដើរ និង​រត់​តាម​ចិត្ដ​ចង់។ នេះ​យោង​តាម ជូ​លៀន គួង អាយុ ៣២ ឆ្នាំ មក​ពី​ក្រុង​ហ្ស៊ូរិច ប្រទេស​ស្វ៊ីស ដែល​បាន​ថត​វីដេអូ​តាយ​តាយ ដើរ។

ឆ្កែ​ព្រះរាជា ឈ្មោះ តា​យតា​យ ឬ​ឃុន​ហ្វ៊ូ នៅ​បន្ដ​ស្នាក់​នៅ​ក្រោម​ការថែទាំ​របស់​ម្ចាស់ ភីរ៉ាផា ស៊ូវ៉ានិច ដែល​បាន​ចិញ្ចឹម​សត្វ​ឆ្កែ ៤០ ក្បាល និង​ឆ្មា​អនាថា ២០០ ក្បាល​ក្នុង​មណ្ឌល​សត្វ​នេះ៕HR