ក្រុងញូវយ៉ក: ប៊េកគី និង ចន ត្រៀមខ្លួនរៀបគម្រោងចូលរោងការពេលពលរដ្ឋម្នាក់បង្ហោះទំព័រហ្វេសប៊ុកសង្គ្រោះសត្វ Little Guild ស្វែងរកអ្នកចិញ្ចឹមកូនឆ្កែតូចៗដែលប្រទះឃើញនៅទីធ្លាក្បែរផ្ទះ។
ប៊េកគី និង ចន បានឃើញរូបភាព និងបានគិតរួមគ្នាថា៖ «យើងបានចិញ្ចឹមកូនជ្រូក និងគោពីមុនមកដែរហើយ ដូច្នេះ បន្ថែមកូនឆ្កែទៀត មិនមែនជាបញ្ហាចោទអ្វីទេ»។
ដំបូង ពួកគេផ្ដើមកូនឆ្កែតែ ២ ក្បាល Penny និង Patch។ ដោយសារពួកវាឯកាពេក ពួកគេបានធ្វើដំណើរទៅ Cabelas ដើម្បីយកកូនឆ្កែប៉ុន្មានក្បាលទៀតសម្រាប់ដំណើរក្រេបចន្ទទឹកឃ្មុំរួមគ្នា។
មិនយូរប៉ុន្មាន ពួកគេចិញ្ចឹមកូនឆ្កែ ៣ ក្បាលទៀតឈ្មោះ Roley, Lucky និង Freckles។ ពេល ប៊េកគី និង ចន ផ្ដើមផ្លាស់ប្ដូររបបអាហារពីទឹកដោះគោមកជាអាហារឆ្កែ ខ្លួនប្រាណកូនឆ្កែប្រឡាក់ដោយចំណីដែលពួកគេត្រូវងូតទឹកសម្អាតច្រើនដងក្នុងមួយថ្ងៃ។ ប៊េកគី និយាយថា៖ «ពិតជារញ៉េរញ៉ៃបន្ដិច»។
ពេលនេះ អ្នកទាំង ២ អាចថែទាំកូនឆ្កែទាំងអស់រហូតដល់ពួកវាអាចស្វែងរកទ្រនំអចិន្ដ្រៃយ៍។ បើបែបនេះ តើនរណាត្រូវការបាច់ផ្កា ពេលអ្នកមានកូនឆ្កែគួរឲ្យស្រឡាញ់ទាំងនេះ?
កូនឆ្កែទាំងអស់ផ្លាស់ទៅនៅផ្ទះថ្មីភ្លាមៗ ក្រោយពី ប៊េកគី និង ចន រៀបការ។ អ្នកចង់ចិញ្ចឹម បានដាក់ពាក្យសុំ និងមានអ្នកធានា រួមទាំង អ្នកធានាម្នាក់មកពីពេទ្យសត្វផងដែរ៕HR