ក្រុង​បាងកក: បាយ​មាន់​​ ជា​អាហារ​គោល​ចម្បង​មួយ​​​​ដែល​មាន​លក់​ស្ទើរតែគ្រប់​ទី​កន្លែង​ ជា​ពិសេស​ នៅ​តំបន់​អាស៊ី។

ប៉ុន្ដែ នៅ​ទី​ក្រុង​ បាងកក ប្រទេស​ថៃ ពួកគេ​មាន​បាយ​មាន់​ចាន​យក្ស ​ដែល​មិន​សម្រាប់​អ្នក​ទទួល​ទាន​ចឹប​ៗឡើយ​​។ មិន​ខុស​ពី​ឈ្មោះ បាយ​មាន់​នេះ​ស័ក្ដិសម​សម្រាប់​អ្នកក្រពះ​យក្ស​ ​ដែល​ចូលចិត្ដ​ទទួល​ទាន​ច្រើន​ដែល​មាន​ទម្ងន់​សរុប​ដល់ ៣ គីឡូក្រាម​។

ហាង​ ដែល​លក់​បាយ​មាន់​ ហៃឡាំ (Hailam) នោះ​មាន​ឈ្មោះ ស៊្រីលឿង ផូ​ឆាណា​ ដោយ​មាន​បាយ​ទម្ងន់​ ២ គីឡូក្រាម និង​សាច់​មាន់​ដ៏​ឈ្ងុយ​ឆ្ងាញ់​ទម្ងន់ ១ គីឡូក្រាម​ អម​ដោយ​ចំណិត​ត្រសក់ និង​ឈាម​មាន់​ ​​​​​​​​​​​​​​​​​​​​​​​​​​​បាយ​មាន់​ចាន​យក្ស​នេះ មាន​តម្លៃ ៥៥០ បាត​ (៧១០០០ រៀល​)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិមាណ​អាហារ​ដ៏​ធំ​នេះ​អាច​​ចម្អែត​ក្រពះ​មនុស្ស​ពី ៦ ទៅ ៨ នាក់ តែ​បើ​អ្នក​ស្រែក​ឃ្លាន​ខ្លាំង​ ចូរ​សាក​ល្បង​ប្រកួត​ប្រជែង​។

បទ​បញ្ញត្រ​ពិត​ជា​សាមញ្ញ អ្នក​ត្រូវ​បង្ហើយ​អាហារ​ទាំង​អស់​ត្រឹម​ពេល​មួយ​ម៉ោង​ ​​​​​​បើ​អាច​ធ្វើ​បាន អ្នក​​នឹង​មិន​ចាំបាច់​ចំណាយ​ប្រាក់​មួយ​រៀល​ឡើយ​។ ភ្ញៀវ​អាច​ជ្រើស​រើស​យក​មាន់​ចំហុយ​ និង​មាន​បំពង​ស្រួយ​ក៏​បាន​។

បើ​សម្រេច​ជ្រើស​រើស​សាច់​មាន់​ប្រភេទ​ណា​ហើយ អ្នក​អាច​ទិញ​ត្រឹម​បាយ​ចាន​តូច​ដែល​មាន​ចំនួន​ពាក់​កណ្ដាល​។ បាយ​មាន់​ចាន​យក្ស​នេះ​ល្បី​ខ្លាំង​សម្រាប់​អ្នក​ចង់​រៀបចំ​ពិធី​ជួប​ជុំ​ និង​មាន​ប្រវត្ដិ​តាំង​ពីឆ្នាំ​២០១២​។

គេ​ជឿ​ថា ម្ចាស់​បាន​នឹក​ឃើញ​លក់​បាយ​មាន់​ចាន​យក្ស​នេះ​ក្រោយ​ពី​យក​គំរូតាម​ការ​ប្រកួត «​ទទួល​ទានក្រពះ​​យក្ស​» ដែល​ល្បី​នៅ​ជប៉ុន​។ បើ​អ្នក​មិន​ចូលចិត្ដ​បាយ​មាន់​ កុំ​បារម្ភ​ពីព្រោះ​ហាង​នេះ​នៅ​មាន​ម្ហូប​ថៃ​ជា​ច្រើន​មុខ​ទៀត​។ អាហារដ្ឋាន​បាន​បើក​ទ្វារ​តាំងពី​ឆ្នាំ​១៩៨០។ ដូច្នេះ វាមាន​បទពិសោធ​ជាង ៣០ ឆ្នាំ​ទៅហើយ​៕ HR

ប្រភព ww.worldofbuzz.com