ក្រុងប៉ារីស: ស្ដ្រី​ម្នាក់​បានផ្ដល់​កំណើត​កូន​លើ​រថភ្លើង​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ​ឲ្យ​បណ្ដាញ​ដឹក​ជញ្ជូន​ទីក្រុង​បារាំង​មួយ​នេះ​ផ្ដល់​សេវាកម្ម​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​ដល់​ទារក​តូច​រហូត​ដល់​អាយុ ២៥ ឆ្នាំ។

រថភ្លើង​ឈប់​សំចត​នៅ​ស្ថានីយ Auber កណ្ដាល​ក្រុងប៉ារីស ខណៈ​ស្ដ្រី​រូបនោះ ធ្វើដំណើរ​ទៅ​កាន់​មន្ទីរ​សម្ភព​ហើយ​ទារក​បាន​ប្រសូត​នៅ​ម៉ោង ១១ និង ៤០ នាទី​ជិត​កណ្ដាល​អាធ្រាត្រ ដោយ​មាន​ជំនួយ​ពី​អ្នក​ដំណើរ ១៥ នាក់ រួម​ទាំង បុគ្គលិក​សង្គ្រោះ​បន្ទាន់ ប៉ូលិស និង​បុគ្គលិក​រថភ្លើង​ផង​ដែរ។

អុ្ន​ក​នាំពាក្យ បាន​និយាយ​អំពី​អ្នកម្ដាយ និង​កូនប្រុស​ទើប​ប្រសូត​ថា៖ «តាម​យើង​ដឹង ទាំង​ម្ដាយ និង​កូន​សុទ្ធ​តែ​មាន​សុវត្ថិភាព។ ក្រុមហ៊ុន​សូម​អបអរ​ចំពោះ​អ្នក​ម្ដាយ ហើយ​យើង​នឹង​ផ្ដល់​សេវាកម្ម​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​ដល់​ក្មេង​នេះ​រហូត​ដល់​រូបគេ​អាយុ ២៥ ឆ្នាំ»៕