ក្រុង​ញូវយ៉ក៖ ចាប់​ពី​ប៊ែរឡាំង​ ដល់​បូស្ដុន មែលប៊ន ដល់​ម៉ុងរ៉េអាល់ ពិភព​លោក​​​នៅ​សល់​តែ​ខោ​ទ្រនាប់​នា​ថ្ងៃ​អាទិត្យ​សម្រាប់​ព្រឹត្ដិការណ៍​ជិះ​រថភ្លើង​ក្រោម​ដី​គ្មាន​ខោ​ប្រចាំ​ឆ្នាំ​​​ទី ១៩។

ការ​លេង​សើច​ដ៏​ពេញ​និយម​​​ ដែល​​ចាប់​ផ្ដើម​ពី​ទីក្រុង​ញូវយ៉ក​ដោយ​ក្រុម​មិត្ដភក្ដិ​ ៧ នាក់ ​នៃ​ក្រុម​សិល្បៈ Improv Everywhere បាន​កើន​ប្រជាប្រិយភាព​ឥត​ឈប់​ឈរ​ដល់​ឆាក​អន្ដរជាតិ​ ដោយ​ទីក្រុង​យ៉ាង​តិច ១៩ បាន​ប្រារឰ​ពិធី​នេះ​។

តាម​វេបសាយ Improv Everywhere ​​បង្ហាញ​ថា​៖ «​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ប្រារឰ​ពិធី​នេះ​ពិត​ជា​សាមញ្ញ​ ដោយ​អ្នក​ដំណើរ​​​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ពាក់​កណ្ដាល​រដូវ​រងា​​​អត់​ស្លៀក​ខោ​វែង​។ អ្នក​ចូលរួម​ធ្វើ​ខ្លួន​ដូចជា​ពួក​គេ​អត់​ស្គាល់​គ្នា​ ហើយ​ពួក​គេ​សុទ្ធ​តែ​ពាក់​​អាវ​រងា​ មួក កន្សែង​រុំ និង​ស្រោម​ដៃ​។ អ្វី​ដែល​ខុស​ទំនង​នោះ ​គឺ​ពួក​គេ​អត់​ស្លៀក​ខោ​ ឬ​សំពត់​វែង​ឡើយ​»។

Improv Everywhere ជា​បណ្ដុំ​សកម្មភាព​លេង​សើច​មូលដ្ឋាន​នៅ​​ក្រុង​ញូវយ៉ក តែងតែ​បង្កើត​សកម្មភាព​ចលាចល​ និង​លេង​សើច​នៅ​តាម​ទី​សាធារណៈ​។ ​​ពួក​គេ​មាន​​បំណង​តែ ​២ គត់ ​គឺ​ធ្វើ​ឲ្យ​អ្នក​សើច​ និង​រីករាយ​។

ស្ថាបនិក​ Charlie Todd បាន​ហៅ​ពិធី​បុណ្យ No Pants Subway Ride ជា​ឱកាស​ដ៏​ឆ្កួត​លេលា​។ ក្រុម​អ្នក​ចូលរួម​ត្រូវ​បាន​ស្នើ​ឲ្យ​ជួប​ជុំ​គ្នា​នៅ Foley Square សង្កាត់​មហាតាន់ វេលា​ម៉ោង ៣ រសៀល​ រួច​ធ្វើ​ដំណើរ​ទៅ​កាន់ Union Square នៅ​ម៉ោង ៤ រសៀល​។ បន្ទាប់​មក ​​ជប់​លៀង​នៅ​បារ៍​ទី ១៣ ដែល​ជា​ឱកាស​លេង​សប្បាយ​គគ្រឹក​គគ្រេង​។

Mother Nature ហាក់​​​ផ្ដល់​អំណោយ​​ផល​នា​​​ឆ្នាំ​នេះ​ជាមួយ​អាកាសធាតុ​ខ្មៅ​ល្មម​។ ​​កុំ​ច្រឡំ​ព្រឹត្ដិការណ៍​នេះ​ និង​ទិវា​គ្មាន​ខោ​វែង​ ​ខែ​ឧសភា​​៕ AFP/HR