ក្រុងគូឡាឡាំពួ: កំណើន​តម្រូវការ​ផ្លែ​ទុរេន​នៅ​ប្រទេស​ចិន​ជាដើម​ចម​គួរ​ឲ្យ​ស្ដីបន្ទោស​ចំពោះ​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ក្រុម​អភិរក្ស​បរិស្ថាន​បន្ដ​ព្រមាន​ពី​ការរុករាន​ព្រៃ​ដើម្បី​បង្កបង្កើន​ផលដំណាំ​ស្ដេច​ផលានុផល​នេះ​។

ប្រជាកសិករ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ប្ដូរ​ពី​ការដាំដុះ​ចម្ការ​តូចតាច​ទៅជា​ឧស្សាហកម្ម​ធំៗ​។ វា​ជា​ទំនោរ​ដែល​ក្រុម​បរិស្ថាន​និយម​បាន​ព្រមាន​ពី​ការគំរាមកំហែង​ដល់​ព្រៃឈើ​ដែល​កំពុង​ប្រឈម​ការ​រុករាន​យក​ដី​ដាំ​ដំណាំ​ដូងប្រេង​រួច​ទៅ​ហើយ​នោះ​។

អ្នកស្រី សុភិន តាន់ មកពី​អង្គការ​អភិរក្ស​បរិស្ថាន PEKA ដែល​បាន​សិក្សា​ពី​ការរាន​យក​ដី​បង្កើន​ផលដំណាំ​នេះ​បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន​ផ្លែ​ទុរេន​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្ពស់​ពី​ទីផ្សារ​ចិន​។ ការបំផ្លិច​បំផ្លាញ​ព្រៃឈើ​ដាំ​ទុរេន​ជា​មធ្យោបាយ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​»​។

ក្នុង​ស្រុក​ព្រៃឈើ រោប កណ្ដាល​ប្រទេស​ម៉ាឡេស៊ី ព្រៃឈើ​ច្រើន​សន្ធឹក​ទើប​ត្រូវ​បាន​កាប់រំលំ​ដើម្បី​រាន​យក​ដី​ដាំ​គ្រាប់​ទុរេន​ដោយ​មាន​ព័ទ្ធ​ស្បៃ​មង​ការពារ​តាម​ជម្រាល​ភ្នំ​។

ពូជ​ទុរេន​ពេញនិយម​បំផុត និង​ជា​ពូជ​លក់​បាន​ថ្លៃ​បំផុត​គឺ ទុរេន​មូសាង ល្បី​សាច់​ក្រាស់ និង​រំលេច​ពណ៌​មាស​ឆ្អិនឆ្អៅ​ដែល​អាច​ដាក់​លក់​នៅ​តាម​តូប​ក្រុង​ប៉េកាំង​អាច​មាន​តម្លៃ​ដល់ ៨០០ ​យន់ (១២០​ដុល្លារ​) លើស​តម្លៃ​ទីផ្សារ​ម៉ាឡេស៊ី​ជាច្រើន​ដង​។

ម៉ាឡេស៊ី​រំពឹង​ថា​នឹង​អាច​នាំ​ចេញ​ទុរេន​ក្លាស្សេ​ទៅ​កាន់​ទីផ្សារ​ដែល​នឹង​បង្កើន​ការដឹកជញ្ជូន និង​ផលិតផល​លើស​ ២ ​ដង​រហូត​ដល់ ៤៤៣០០០ តោន​ក្នុង​ឆ្នាំ​ ២០៣០៕ HR

តំបន់​ព្រៃឈើ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​រាន​ដី​ធ្វើ​ចម្ការ​ដាំ​ទុរេន​។ រូបថត AFP