ក្រុងឈិនឌូ: ស្នេហា​ចាប់​ផ្ដើម​ដុះ​ពន្លក​នៅ​ថ្ងៃតែ​មួយ​នៃ​វេលា​ប្រសូត​ក្នុង​មន្ទីរ​ពេទ្យ​។ គូស្នេហ៍​មួយ​គូ​ដែល​ចាប់​កំណើត​នៅ​ថ្ងៃ​តែមួយ​ កាល​ពី ២៧ ឆ្នាំ​មុន​ក្នុងតំបន់ ​​ម៉ែនយ៉ាង ខេត្ដ​ស៊ីឈួន ប្រទេស​ចិន បាន​រៀបការ​ជាមួយ​គ្នា​​ កាល​ពី​ថ្ងៃ​សៅរ៍​។

ហ្គោ យូទីង បាន​និយាយ​ថា នាង​នៅ​ចាំ​ពេល​ដែល​ ស៊ូ ជីងជា បាន​ផ្ទេរ​មក​សិក្សា​នៅ​សាលា​របស់​នាង​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៤​។ ពួកគេ​ទាំង​ពីរ​ជា​មិត្ដភក្ដិ​នឹង​គ្នា និង​បាន​ដឹង​ថា ពួកគេ​បាន​ប្រសូត​នៅ​ថ្ងៃ​តែ​មួយ​ កាល​ពី​ថ្ងៃទី ១៦ ខែ​មិថុនា ឆ្នាំ ១៩៩០​។ ពួកគេ​បាន​ប្រារឰ​ថ្ងៃ​ខួប​កំណើត​រួម​គ្នា​ពេល​រៀន​នៅ​វិទ្យា​ល័យ​។

អ្នក​ទាំងពីរ​ផ្ដើម​ស្រឡាញ់​គ្នា​ក្នុង​ឆ្នាំ​ ២០១៣ ហើយ​ក្រោយ​មក ក៏​បាន​ប្រារឰ​ខួប​កំណើត​ជាមួយ​គ្នា​ច្រើន​លើក​ច្រើន​សា​មកដែរ។

លើស​ពីនេះ​ គូស្នេហ៍​ទាំងពីរ​មិន​ត្រឹម​តែ​ចូល​រៀន​ថ្នាក់​មតេយ្យ​ជាមួយ​គ្នា និង​រៀន​ជាមួយ​គ្រូ​ដូច​គ្នាប៉ុណ្ណោះទេ ប៉ុន្ដែ​ពួកគេ​ប្រសូត​នៅ​មន្ទីរពេទ្យ​ Jiangyou People''s Hospital តែ​មួយ​ទៀត​ផង​។

ហ្គោ និង​ស៊ូ ត្រូវបាន​ដាក់​ថែទាំ​នៅ​មជ្ឈមណ្ឌល​ថែទាំទារក​តែ​មួយ​ គ្រាន់​តែ​​អង្រឹង​ខុស​គ្នា​ប៉ុណ្ណោះ​។ អ្វីដែល​ ស៊ូ បាន​ដឹង​ វា​ជា​ស្នេហា​កាំ​រន្ទះ ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត​។

លោក ស៊ូ បាន​អះអាង​ថា​៖ «​ខ្ញុំ​បាន​លួច​ស្រឡាញ់​គាត់​តាំង​ពី​យូរ​ តែ​ខ្ញុំ​អត់​ហ៊ាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​ទេ​។ ព្រហ្ម​លិខិត​បាន​កំណត់​ឲ្យ​ពួក​យើង​ជួប​គ្នា​»៕ HR

ប្រភព People’s China Daily