ក្រុងកាត់ថ្មាន់ឌូ: ក្រុមអ្នកស្ម័គ្រចិត្តនេប៉ាល់ ១៥០ នាក់បានប្រើពេលវេលាជាច្រើនថ្ងៃក្នុងការបង្កើតផែនទី សមុទ្រមរណៈ ដោយប្រើប្រាស់នូវថង់ប្លាស្ទិករាប់សិបម៉ឺន ក្នុងគោលបំណងបំបែកឯតទគ្គកម្មពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការបំពុលបរិស្ថានមហាសមុទ្រ។
ក្រុមអ្នកស្ម័គ្រចិត្តក្មេងៗបានចងថង់ប្លាស្ទិកចម្រុះពណ៌ ១០ ម៉ឺនថង់ នៅលើបង្គោលលោហៈប្រវែង ២០ ម៉ែត្រ និងកម្ពស់ ៥ ម៉ែត្រ នៅចំកណ្ដាលទីក្រុងកាត់ថ្មាន់ឌូ។
បរិមាណផលិតថង់ប្លាស្ទិកទូទាំងពិភពលោកបានកើនឡើងដោយ ១ ឆ្នាំជាង ៤០០ លានតោនឯណោះ។
ក្រុមអ្នកស្ម័គ្រចិត្តនេប៉ាល់បានដើរប្រមូលថង់ចាស់ៗ តាមសាលារៀន និងទីសាធារណៈ ដោយប្រើប្រាស់ពេលអស់ជាច្រើនខែ។ ពួកគេរំពឹងថា កិច្ចការនេះនឹងអាចបំបែកកំណត់ត្រា របស់សិង្ហបុរី កាលពីឆ្នាំ ២០១២ ដោយប្រើថង់ប្លាស្ទិក ៦៨ ០០០ ថង់ ធ្វើជាចម្លាក់រូបសត្វមឹក៕