ក្រុងហាណូយ: កន្លងមក​មិន​យូរ​ប៉ុន្មាន​បាយស​មួយ​ចាន​គឺជា​ក្ដីសុបិន​សម្រាប់​ពលរដ្ឋ​វៀតណាម​ភាគច្រើន​។ កសិករ​ដែល​ប្រើ​ញើស​ឈាម​ខ្លួន​លើដី​ស្រែ និង​អ្នកក្រុង​ក៏​ពុះពារ​ត្រូវ​បង្ខំ​ចិត្ដ​លាយ​បាយស​ជាមួយ​ក្ដួច ពោត ឬ​ដំឡូងជ្វា​ក្រៀម នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ សម័យ​ក្រោយ​សង្គ្រាម​ដែល​ក្មេង​ជំនាន់​ថ្មី​របស់​វៀតណាម​ពិបាក​រក​បាយ​ចម្អែត​ក្រពះ​។

វា​ជា​វេលា​ដែល​ការប្រមូលផល​ស្រូវ​អង្ករ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក ដោយ​មិន​គិត​ដល់​ការនាំចេញ​អ្វី​ឡើយ​។ បាយ​មួយ​គ្រាប់ៗ​ត្រូវ​បាន​ទទួលទាន​យ៉ាង​សន្សំសំចៃ​បំផុត និង​ត្រូវ​បាន​ចាត់ទុក​ជា​ត្បូង​អាច​ទំពា​បាន​ដ៏មាន​តម្លៃ​។

សុភាសិត​វៀតណាម​បាន​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​ថា​៖ «​អ្នក​ដែល​អាច​កាន់​បាយ​ ១ ​ចាន​ក្នុង​ដៃ គ្រប់​គ្រាប់​អង្ករ​ដ៏ឈ្ងុយ​ឈ្ងប់​កើតឡើង​ពី​ញើមឈាម​ដ៏សែន​លំបាក​»​។

បច្ចុប្បន្ន​វៀតណាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ច្រើន​លំដាប់​ទី​ ២ ក្នុង​លោក​បន្ទាប់ពី​ប្រទេស​ថៃ ហើយ​ពលរដ្ឋ​តិចតួច​បំផុត​ដែល​ខ្វះខាត​បាយ​ហូប តែ​នោះ​មិនមែន​មាន​ន័យ​ថា​វៀតណាម​ត្រូវ​ខ្ជះខ្ជាយ​មាស​នេះ​ឡើយ​។

គ្រឿងផ្សំ​បាយឆា អ្នកក្រុង​ញ៉ាត្រាង ប្រទេស​វៀតណាម​។ រូបថត vns

កុមារ​ដែល​ធំធាត់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ចងចាំ​ថា​បាយកក​តែងតែ​ជា​អាហារ​ពេលព្រឹក​ដ៏ឆ្ងាញ់​ពិសា​។ បាយ​ក៏​ជា​អាហារ​ចម្បង ហើយ​បាយកក​ដែល​បន្សល់ទុក​ឆ្លង​ថ្ងៃ​អាច​យក​មក​ឆា​ពី ១៥ ទៅ ២០ នាទី​បង្កើត​ជា​មុខម្ហូប​ថ្មី​យ៉ាង​ពេញនិយម​។

ខណៈ​បាយឆា​ពេញ​និយម​ខ្លាំង​នាពេល​បច្ចុប្បន្ន រហូត​ក្លាយ​ជា​មុខម្ហូប​ចម្បង​មួយ​ក្នុង​ទីក្រុង​រីសត​ឆ្នេរ ញ៉ាត្រាង វា​ក៏​ពិត​ជា​មាន​ភាពល្បីល្បាញ​ខ្លាំង​។ នៅ​ក្រុង​ញ៉ាត្រាង បើ​អ្នក​មិន​ចូលចិត្ដ​បាយឆា​ទេ អ្នក​ប្រាកដ​ជា​គ្មាន​បាយ​ហូប​ឡើយ​។

ភាព​វិសេស​របស់​បាយ​ឆា​ក្រុង​ញ៉ាត្រាង វា​ជា​គ្រឿង​សមុទ្រ​។ លាយ​ជាមួយ​មឹក បង្គា និង​គ្រំ បាយ​ឆា​គ្រឿង​សមុទ្រ​មិន​ចាញ់​មុខម្ហូប​ប្រពៃណី​ផែល​ឡា អេស្ប៉ាញ​ឡើយ​។

ផែលឡា មាន​បាយ​ចម្អិន​ក្នុង​ខ្ទះ​ជាមួយ​គ្រឿង​សមុទ្រ តែ​បាយ​មាន​ភាព​ស្រួយ​៕ vns/HR