ក្រុងម៉ិកស៊ីកូ: ពិតជា​ឱកាស​ដ៏​កម្រ ដែល​អ្នក​ជ្រមុជ​ទឹក​ម្នាក់ និង​ភ្ញៀវទេសចរ​ក្នុង​ទូក​កម្សាន្ដ​មួយ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​បាន​ឃើញ​ត្រី​បាឡែន​ប្រផេះ​ប្រវែង ១៣,៧១ ម៉ែត្រ និង​កូនៗ​ហែល​យ៉ាង​ជិត​បង្កើយ​នៅ​ប្រទេស​ម៉ិកស៊ិក។

ជំនួប​ដ៏​រំជួល​ចិ​ត្ដ​ចៃដន្យ​នេះ ត្រូវបាន​ផ្ដិត​យក​រូបភាព​ដោយ​អ្នក​ជ្រមុជ​ទឹក​ឈ្មោះ អេនទ្រា អ៊ីហ្ស៊ូតទី អាយុ ៤៩ ឆ្នាំ ដែល​បាន​និយាយ​ថា លោក​គិត​ថា ស្បែក​បាឡែន​នេះ​ច្បាស់​ជា​រឹង​ដូច​សម្បក​លៀស​ហើយ​មើល​ទៅ តែ​ពេល​បាន​យក​ដៃ​ស្ទាប​កាន់​ផ្ទាល់ វា​ពិត​ជា​ទន់​ល្មើយ​មិន​គួរ​ឲ្យ​ជឿ​សោះ។

អ្នក​ស្រឡាញ់​ធម្មជាតិ មកពី​ក្រុង​ហ្គេ​ណាវ ប្រទេស​អ៊ីតាលី បាន​ថតរូប​នូវ​ទស្សនីយភាព​ដ៏​កម្រ​នេះ​ពី​សប្ដាហ៍​មុន​ដោយ​ប្រើ​កាមេរ៉ា GoPro។ មេធាវី​រូប​នេះ បាន​បន្ដ​ថា៖ «វា​ហាក់បី​ដូចជា វា​បាន​បណ្ដែត​ខ្លួន​លើទឹក​ដើម្បី​មក​និយាយ​ពាក្យ សួស្ដី ជាមួយ​យើង​ទាំង​អស់​គ្នា»។

បាឡែន​ហែល​សំកាំង​លើ​ផ្ទៃ​ទឹក​ប្រមាណ ១០ វិនាទី ខណៈ​ទេសចរ​ឆ្លៀត​អង្អែល​វា​ថ្មម។

លោក អេនទ្រា បាន​បន្ដថា៖ «មេបា​ឡែ​មួយ​ក្បាល​នេះ ពេល​កូន​របស់​វា​ហែល​ពី​ខាង​ក្រោម​ពោះ​វា មេបា​ឡែន​វា​បណ្ដោយ​ខ្លួន​ឲ្យ​ភ្ញៀវ​ស្ទាប​អង្អែល​ក្បាល​បាន​មួយ​ភ្លែត​ដែរ»។

ចំនួន​បា​ឡែ​ន​ប្រផេះ​ក្នុង​ដែនសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​បាន​ចាត់​ចូល​ជា​ពូជ​សត្វ​កម្រ​ដោយ​សហភាព​អន្ដរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ៕

HR