ក្រុងញូវយ៉ក: ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ស្ដ្រី​ដើរ​ជា​ក្រុម​ត្រូវ​បាន​ចាត់​ជា​បុគ្គល​មាន​ភាព​ទាក់ទាញ​ជាង​ស្ដ្រី​ឯកា។ ហៅថា «ឥទ្ធិពល​នៃ​ក្រុម​រាំ​អបអរ» ការ​ស្រាវជ្រាវ​ពី​ក្រុម​សាកល​វិទ្យាល័យ Flinders ក្រុង​អាដេឡៃ បាន​បង្ហាញ​ថា ក្រុម​ស្ដ្រី អាច​បង្កើន​ភាព​ទាក់​ទាញ ដោយ​មិន​ផ្ដោត​លើ​រូបរាង​របស់​បុគ្គល​ឡើយ។

លើស​ពី​នេះ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ វា​មិន​ចាំបាច់​ថា អ្នក​ស្ថិត​ក្នុង​ក្រុម​ណា ឬក៏​ទាក់​ទាញ​តាម​របៀប​ណា​ទេ។ អ្នក​ដឹកនាំ​និពន្ធ ដានីញ៉ែល ការ៉ាហ្គ័រ និយាយ​ថា៖ «បើ​ចង់​បង្កើន​ភាព​ទាក់​ទាញ អ្នក​អាច​ធ្វើ​បែប​នេះ​ដោយ​បង្ហាញ​វត្ដមាន​ក្នុង​ក្រុម​ស្ដ្រី និង​មិន​ចាំបាច់​បារម្ភ​ពី​ប្រភព​ក្រុម​ឡើយ»។

គ្រូពេទ្យ​វះកាត់​គ្លីនិក​អង់គ្លេស Christopher Inglefield ជានា​យក London Bridge Plastic Surgery & Aesthetic Clinic និយាយ​ថា ការ​ស្រាវ​ជ្រាវ​បាន​បន្ថែម​នូវ​អាថ៌កំបាំង​នៃ​ភាព​ទាក់​ទាញ។

លោក​និយាយ​ថា៖ «យើង​តែង​តែ​មាន​ភាព​លេច​ធ្លោ តែ​ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា យើង​គួរតែ​រីករាយ​ដែល​ស្ថិត​នៅ​ជា​ក្រុម​ធំ»។

លោក​បញ្ជាក់ថា៖ «ជាង​គំនូរ​សិល្បៈ​ស៊េរី​ថ្មី​សតវត្សរ៍​ទី ១៥ ឡេ​អូណាដូ ដាវីនស៊ី គឺជា​បុគ្គល​ដំបូង​ម្នាក់​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ ពេល​ដែល​លោក​បាន​សរសេរ​អំពី «ការ​ពិសោធ​មាស» ឬក៏ «បរិមាណ​ល្អ​ឥត​ខ្ចោះ»៕ HR