ឈុនបុរី : មុនពេលការប្រកួតបវរកញ្ញាចក្កវាឡ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ខាងមុខនេះ រាជនីសម្រស់មកពីចំនួន ៩៤ ប្រទេស បានគ្រងនូវឈុតសម្លៀកបំពាក់តំណាងជាតិមកបង្ហាញលើវេទិកា កាលពីរាត្រីថ្ងៃទី ១០ ខែធ្នូ នៅខេត្តឈុនបុរី ប្រទេសថៃ។

ខាងក្រោមនេះជា រូបភាពបវរកញ្ញាពីបណ្ដាប្រទេសនានានៅអាស៊ី ក្នុងឈុតតំណាងជាតិ ដោយមានការច្នៃប្រឌិតជារូបភាពប្លែកៗមានដូចជា ទង់ជាតិ ផែនទី សំណង់ប្រាសាទ សត្វតំណាងជាតិ ម្ហូបអត្តសញ្ញាណ រូបភាពតំណាងព្រឹត្តិការណ៍ តួអង្គប្រពៃណី ជំនឿសាសនា និងចម្លាក់នានាផងដែរ៕

បវរកញ្ញា​ឥណ្ឌូនេស៊ី Sonia Fergina Citra និង​ ជប៉ុន Yummi Kato។ រូបថត AFP

បវរកញ្ញា​ថៃ Sophida Kanchanarin គ្រង​ឈុត​តំណាង​ជាតិ​រចនាជា​រាង​សត្វ​ដំរី។ រូបថត AFP

ឈុត​បវរកញ្ញា​សិង្ហបុរី Zahra Khanum រំលេច​រូបភាព​សន្តិភាព​ពីព្រឹត្តិការណ៍ជំនួប​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ។ រូបថត AFP

ឈុត​តំណាង​ជាតិ បវរកញ្ញា​ហ្វីលីពីន Catriona Gray។ រូបថត AFP

ឈុត​នំប័ុង ជា​អាហារ​ដ៏ពេញនិយម​នៅ​ប្រទេស​វៀតណាម គ្រង​ដោយបវរកញ្ញា H'Hen Nie។ រូបថត AFP

ឈុត​តំណាង​ជាតិ​មីយ៉ាន់ម៉ា គ្រង​ដោយបវរកញ្ញា Hnin Thway Yu Aung រំលេច​នូវ​រូបភាព​គ្រឿង​ថែរក្សា​សម្រស់បែប​ប្រពៃណី។ រូបថត AFP

បវរកញ្ញា​នេប៉ាល់ Manita Devkota ក្នុង​ឈុត​តំណាង​ជាតិ​កាលពី​យប់មិញ។ រូបថត AFP

បវរកញ្ញា​ចិន Meisu Qin មាន​ការ​តុបតែង​មុខ​ប្លែក​ខុស​គេ ឲ្យ​ស៊ីទៅ​នឹង​រចនាប័ទ្ម​ឈុត​តំណាង​ជាតិ។ រូបថត AFP

បវរកញ្ញា រឿន ណាត ក្នុង​ឈុត​តំណាង​ជាតិ​កម្ពុជា ដែល​រំលេច​ទាំង​ផែនទី ទង់ជាតិ អមដោយ​សម្លៀក​បំពាក់ប្រពៃណី។ រូបថត AFP

ឈុត​ប្រពៃណី​បវរកញ្ញា​ឥណ្ឌា Nehal Chudasama ដែល​​រំលេច​នូវ​រចនាប័ទ្ម​ប្រាសាទ​ប្រកបដោយក្បូរក្បាច់។ រូបថត AFP

ឈុត​តំណាង​ជាតិឡាវ គ្រង​ដោយ​បវរកញ្ញា On Anong Homsombath បីដូច​ជា​រូបភាព​បែង​ភាគ។ រូបថត AFP