ភ្នំពេញៈ នាពេលថ្មីៗនេះតារាចម្រៀងស្រីចាស់វស្សា ដែលឈរនៅលំដាប់កំពូលលើទ្រនំហង្សមាសបានយូរអ្នកនាង ពេជ្រ សោភា ត្រូវមហាជនជាអ្នកគាំទ្រលាន់មាត់ដោយក្តីមន្ទិល និងកត់សម្គាល់រឿងនាងលេងស្ទីលថ្មី ក្រោយលេចរូបថតបែបសិចស៊ីដ៏កម្រថតពីក្រោយខ្នងតាមបណ្តាញសង្គមអ៊ីនស្តាក្រាម។
ជាមួយនឹងរូបថតសិចស៊ីមធ្យមដោយគ្រាន់តែបានថតបង្ហាញសាច់សខ្ចីពីក្រោយខ្នងនោះ គឺជារូបថតកម្របានឃើញសម្រាប់តារាចម្រៀងស្រីហង្សមាស អ្នកនាង ពេជ្រ សោភា ខណៈតារាស្រីរូបនេះគេមិនធ្លាប់ឃើញបង្ហោះដូច្នេះនោះឡើយតាមបណ្តាញសង្គមពីមុនមក។
គ្រាន់តែបានឃើញរូបនោះដែលផូស្តតាមអ៊ីនស្តាក្រាមភ្លាមក៏មានអ្នកគាំទ្រលាន់មាត់ថា៖ «អីយ៉ា! Idol កំពុងតែដូរស្ទីលថ្មី ឬមកលេងខ្លួន បែបសិចស៊ីវិញហើយទេតើនៀក! ពិតជាឆ្ងល់ណាស់ អ្វីទៅធ្វើឲ្យតារាចម្រៀងស្រីវ័យសាមប្លាយរូបនេះ ទើបតែហ៊ានថតស្ទីលបែបសិចស៊ីមធ្យមបែបនេះហ្ន ឬមួយនេះគឺជាការដូរស្ទីលថ្មីរបស់គាត់?»។
អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីដែលទទួលបានភាពល្បីស្របាលៗគ្នាទៅនឹងតារាចម្រៀងស្រីនានារួមជំនាន់មានដូចជាអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា និងអ្នកនាង មាស សុខសោភា ដែរនោះបង្ហើបប្រាប់ និងបំភ្លឺរឿងរូបនេះថា៖ «អូ!អត់មានដូរស្ទីលអ្វីនោះទេបង!រូបនោះគ្រាន់តែជាការបង្ហោះប្រាប់ពីដំណើរការនៃការប្រែប្រួល និងរក្សារូបរាងឲ្យមានសាច់ឈាម ស្រស់ថ្លាល្អ ក្រោយពីការប្រើប្រាស់នូវអាហារបំប៉នសុខភាពប្រភេទខូឡាជិន (Collagen) របស់ក្រុមហ៊ុនខ្លួនឯងមកតែប៉ុណ្ណោះ។ ខ្ញុំអត់មានចង់ដូរ ឬលេងស្ទីលថ្មីអ្វីនោះទេ»។
តារាចម្រៀងស្រី ពេជ្រ សោភា ដែលកំពុងតែត្រូវមហាជនមើលឃើញថា មានទំនាក់ទំនងស្និទ្ធស្នាលនឹងតារាសម្តែងប្រុសរូបសង្ហា ឆឹម សក្កដា រូបនេះបន្តថា៖ «មួយរយៈនេះ ខ្ញុំក៏មានបើកនូវក្រុមហ៊ុនផ្ទាល់ខ្លួនមួយ សម្រាប់នាំចូលផលិតផលអាហារបំប៉នសុខភាពប្រភេទខូឡាជិនផ្តាច់មុខរបស់ប្រទេសជប៉ុនផងដែរគឺឈ្មោះថា Amado Cambodia P-collagen។ អាហារបំប៉នសុខភាពប្រភេទនេះប្រើបានគ្រប់វ័យ ជាពិសេសនោះគឺល្អសម្រាប់សុខភាពមនុស្សចាស់ ដោយយើងមានប្រភេទ P-collagen, B Fiber, Ka NE Z»។
កាលពីដើមឆ្នាំដោយសារតែក្តីស្រឡាញ់ពេញចិត្តលើតារាចម្រៀងស្រី ដែលមានស្រុកកំណើតមកពីខេត្តព្រៃវែង និងធ្លាប់មានខ្សែជីវិតលំបាកធ្លាប់ជាអ្នកលក់ទឹកអំពៅ និងអំពៅសាងនាមុនពេលបានហក់ចូលប្រឡូកលើវិថីសិល្បៈចម្រៀង អ្នកនាង ពេជ្រ សោភា ត្រូវបានក្រុម Fans កៀរគរគ្នា និងរៃអង្គាសប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តួចបង្កើតបានជាការរៀបចំនូវព្រឹត្តិការណ៍គួរឲ្យចងចាំ និងបង្កើតនូវក្តីរំភើបចិត្តឥតឧបមាដល់តារាចម្រៀងស្រីរូបនេះដែលពួកគេគាំទ្រ និងស្រឡាញ់ចូលចិត្តចាប់តាំងពីដើមមក៕