ក្រុងលីសបោន: ជញ្ជាំង​រូប​ផ្កាយ​នៃ​ទីក្រុង​កំពូលភ្នំ អេលវ៉ាស ស្ថិត​នៅ​លើ​តំបន់​វាល​ទំនាប​ភាគ​ខាង​ត្បូង អាឡេនតេចូ ប្រទេស​ព័រទុយហ្គាល់ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អេស្ប៉ាញ។ ប៉ុ​ន្ដ ទោះបី​ត្រូវ​បានប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ក្នុង​ឆ្នាំ ២០១២ ក្រុង អេលវ៉ាស ទទួល​បាន​ភ្ញៀវទេសចរ​តិច​តួច​ពី​អ្នក​ដំណើរ​អេស្ប៉ាញ​ពេល​ថ្ងៃ​ម្ដង​ម្កាល។

ក្រុមហ៊ុន​សំណង់​ជាច្រើន​កំពុងធ្វើការ​លាប​ពណ៌​ស​លើ​អគារ​សតវត្សរ៍​ទី ១៧ ដែល​ធ្លាប់​ប្រើ​ចុង​ក្រោយ​ជា​តុលាការ​យោធា ដើម្បី​ប្រែ​ក្លាយ​ជា​សណ្ឋាគារ​ផ្កាយ ៤ ចំនួន ៨០ បន្ទប់ ដែល​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ឆ្នាំ​ក្រោយ។

លោក ច​ច រ៉េ​បេ​ឡូ ដេ អាល់​ម៉ៃដា ជា​អគ្គនាយក Vila Gale ដែល​ត្រូវ​បានផ្ដល់​សិទ្ធិ ៤០ ឆ្នាំ ប្រតិបត្ដិ​លើ​អគារ​របស់​រដ្ឋ​នេះ​បាន​និយាយ​ថា៖ «យើង​ត្រូវបាន​លើក​ទឹកចិត្ដ​ជាមួយ​សណ្ឋាគារ​ប្រកប​ដោយ​គុណភាព​នេះ ភ្ញៀវ​ទេសចរ​នឹង​មក​ស្នាក់​នៅ​ក្រុង​អេលវ៉ាស»។

ព័រ​ទុយហ្គាល់ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ១៨,២ លាន​នាក់។

វិស័យ​ទេសចរណ៍ បានក្លាយ​ជា​យាន​ជំរុញ​ល្បឿន​សេដ្ឋកិច្ច ព័រ​ទុយហ្គាល់ ចម្បង​មួយ​តាំងពី​ឆ្នាំ ២០១៤ ពេល​ប្រទេស​ច្រាន​ចោល​ជំនួយ​អន្ដរជាតិ ៧៨ ពាន់​លាន​អឺរ៉ូ​សម្រាប់​រយៈពេល ៣ ឆ្នាំ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ទៅ​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។

បច្ចុប្បន្ន​ដើម្បី​ទាក់ទាញ និង​រក្សា​កំណើន​ភ្ញៀវ​ប្រចាំឆ្នាំ រដ្ឋាភិបាល​សង្គមនិយម​ព័រទុយហ្គាល់ កំពុង​ជួល​អគារ​ព្រះវិហារ បន្ទាយ​និង​តំបន់​ប្រវត្ដិសាស្ដ្រ​នានា ជាទី​ឋាន​ស្នាក់​អាស្រ័យ​ឯកជន​ឲ្យ​ទៅ​ជា​សណ្ឋាគារ និង​មជ្ឈមណ្ឌល​កម្សាន្ដ​សម្បូរ​បែប។

អគារ​​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​ផ្ដល់សិទ្ធិអភិវឌ្ឍន៍ ៤០​ ឆ្នាំ​។ AFP

អគារ​ស្ថិត​ក្នុងចំណោម​តំបន់​ប្រវត្ដិសាស្ដ្រ​ដែល​ត្រូវបាន​បោះបង់​ចោល​ចំនួន ៣៣ កន្លែង ដោយ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​សន្យា​ជួល​ក្រោម​គម្រោង​អភិវឌ្ឍន៍​រយៈពេល ៥០ ឆ្នាំ។

តំបន់​អភិវឌ្ឍន៍​ដទៃ​ទៀត ដែល​ជា​បន្ទាយ​នៅ​ភាគ​ពាយព្យ​ក្រុង ខាមីនហា មាន​អណ្ដូង​មួយ​ក្នុង​ចំណោម​អណ្ដូង​តែ ៣ ក្នុង​លោក ដែល​ស្ថិត​នៅ​សមុទ្រ។

លោក នូ​ណូ រី​បៃ​រ៉ូ ជាអ្នក​គ្រប់គ្រង​សណ្ឋាន​នេះ​បាន​ថ្លែងថា៖ «ក្រុង អូប៊ីដូស នៅ​ពេល​នេះ មាន​ឈ្មោះ​ល្បី​ជា​ក្រុង​យុគ​កណ្ដាល​ដ៏​តូច​មួយ​របស់​ព័រទុយហ្គាល់។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​គោល​ដៅ​ទេសចរណ៍​វប្បធម៌​សម្រាប់​ប្រទេស ចាប់​ផ្ដើម​ទទួល​ជោគ​ជ័យ​បណ្ដើរ»៕

បន្ទប់សណ្ឋាគារ​​នៃ​អគារ​ប្រវត្តិសាស្ត្រ​នៅ​ព័រទុយហ្គាល់​​។ AFP