ក្រុងអូស្លូ: ពេល នីកូឡៃ អេលលីតស្វាដ ចុះទៅធ្វើការ លោកត្រូវដើរចុះតាមជណ្ដើរឈើដ៏វែង។ បុរសដាណឺម៉ាកវ័យ ៣២ ឆ្នាំរូបនេះគឺជាមេចុងភៅម្នាក់នៅភោជនីយដ្ឋានមួយស្ថិតក្រោមទឹកជាង ៥ ម៉ែត្រ។
ភោជនីយដ្ឋានចម្លែកស្ថិតក្នុងក្រុង Lindesnes ដែលធ្វើដំណើរ ១ ម៉ោងពីភាគខាងលិចក្រុង Kristiansand លើឆ្នេរខាងត្បូងនៃប្រទេសន័រវែសមានឈ្មោះថា «Under» មានន័យថា «ក្រោម» ឬភាសាន័រវែសថា «មហស្ចារ្យ»។
ម្ចាស់ភោជនីយដ្ឋាន ២ នាក់បងប្អូន Gaute និង Stig Ubostad ជឿថា ភោជនីយដ្ឋានរបស់ខ្លួនគឺជា «មហស្ចារ្យ» ពិតៗ។ Stig បាននិយាយថា៖ «មិនសូវមាននរណាគិតថា ទីនោះមានភោជនីយដ្ឋានក្រោមផ្ទៃទឹកនៅភាគខាងជើងទេ។ នោះហើយទើបវាមានឈ្មោះថា មហស្ចារ្យ។
ចុងភៅ Ellitsgaard មិនស្ទាក់ស្ទើរពេលលោកចូលទៅធ្វើការងារនៅ «Under» អស់រយៈពេល ២ ឆ្នាំ។ លោកថា៖ «ពេលខ្ញុំបានឃើញរូបភាពភោជនីយដ្ឋាននេះ ហើយពួកគេនិយាយថាខ្ញុំអាចធ្វើអ្វីតាមចិត្ដចង់ក្នុងផ្ទះបាយ ខ្ញុំក៏សួរវិញថា តើខ្ញុំអាចចុះហត្ថលេខានៅកន្លែងបាន?»។
«Under» បានបើកដំណើរការពីដើមខែមេសា និងក្រៅពីបម្រើម្ហូបអាហារ វាក៏បង្ហាញភាពលេចធ្លោចំពោះសំណង់ស្ថាបត្យកម្មដែលទាក់ទាញចិត្ដភ្ញៀវផងដែរ។ ពីផ្នែកខាងក្នុង អ្នកគ្រាន់តែអាចឃើញផ្នែកខ្លះនៃផ្ទៃទឹក។ វាបង្ហាញច្រកចូលស្រោបឈើ រំលេចនូវបរិវេណបន្ទប់ភោជនីយដ្ឋាន។ ជណ្ដើរឈើដ៏វែងចុះទៅកាន់បន្ទប់បាយ និងបង្អួចកញ្ចក់ធំមួយ។
មិនដូចភោជនីយដ្ឋានពន្លិចទឹកដទៃក្នុងក្រុង Lindesnes ភោជនីយដ្ឋាន «Under» បានបន្ថែមបរិវេណដ៏ចាំបាច់មួយចំនួនទៀតដូចជា ផ្ទះបាយ ឃ្លាំងស្រា និងបន្ទប់បង្គន់ស្ថិតនៅក្រោមផ្ទៃទឹកផងដែរ។
តារាងម្ហូប ១៨ មុខមានតម្លៃ ២៦០ ដុល្លារក្នុងម្នាក់។ ប៉ុន្ដែទោះថ្លៃខ្ពស់កប់ពពកយ៉ាងណាក៏ភោជនីយដ្ឋានលិចទឹកនេះត្រូវបានភ្ញៀវកក់ពេញរហូតដល់ខែកញ្ញាឯណោះ៕ HR