ក្រុង​គួឡាឡាំពួៈ តើ​នេះ​ជា​ក្ដីសុបិន​របស់​ក្រុម​អ្នក​គាំទ្រ​ K-pop នៅ​ទូទាំងពិភព​លោក​មែន​ទេ​ ដើម្បីមាន​ឱកាស​បាន​ជួប​តារា​ក្នុង​ដួង​ចិត្ដ​?

យុវតី​ម៉ាឡេស៊ី​រូប​នេះ ទើប​បាន​សម្រេច​ក្ដី​សុបិន​ពេល​តារា​ក្នុង​ដួង​ចិត្ដ​នាង​បាន​ចូលរួម​អបអរ​ពិធី​​បញ្ចប់​ការ​សិក្សា។

តារា​សំណព្វ​ចិត្ដ​នាង គឺ​លោក គីម ជេជុង (Kim Jae-joong​) គ្រង​ឈុត​ជំនួញ​ពណ៌​ខ្មៅ ដៃ​កាន់​ផ្កា​កុលាប​ ដែល​ធ្វើ​ឲ្យ​នាង​បង្ហាញ​ស្នាម​ញញឹម​ពព្រាយ​ និង​រំភើប​ចិត្ដ​ជា​ខ្លាំង​។

តើ​វា​អាច​ទៅ​រួច​ដោយ​របៀប​ណា? វា​ចាប់​ផ្ដើម​ពី​រឿង​លេង​សើច​មួយ​រវាង​អ្នក​ប្រើ​ប្រាស់​អុីធឺណិត វីននី ឆូ និង​មិត្ដភក្ដិ​នាង​។ មុន​ពេល​ចូលរួម​ពិធី​ មិត្ដភក្ដិ​នាងបាន​សុំ​ឲ្យ​នាង​ជ្រើស​រើស​រវាង​ផ្កា ឬតុក្កតា​​ខ្លា​ឃ្មុំ​សម្រាប់​ជា​កាដូ​។

ក្នុង​នាម​ជា​អ្នក​គាំទ្រ​ប្ដូរ​ផ្ដាច់ នាង​និយាយ​លេង​ថា នាង​ចង់​ឲ្យ​តារា​សំណព្វចិត្ដ​ គីម ជេជុង មក​ពីក្រុង​ចម្រៀង​បុរស JYJ បង្ហាញ​មុខ​នៅ​ចំពោះ​មុខ​នាង​។

ធ្លាប់​តែជួប​ផ្កា​សាច់​មាន់​ចៀនផ្កា​លុយ ឬ​ បាច់​ផ្កា​ទុរេន ត្រូវបាន​​ប្រើ​ក្នុង​ឱកាស​អបអរ​នេះជំនួប​រាង​តារា​ក្នុង​ដួង​ចិត្ដនិង​អ្នក​គាំទ្រ​ហាក់​ដូច​ជា​រឿង​មួយ​ថ្មី​។ មិត្ដ​ល្អបាន​រក្សា​ពាក្យ​សន្យានិង​បង្ហាញ​វត្ដមាន​បុរស​សង្ហារ​នៅ​ថ្ងៃ​នាង​ទទួល​សញ្ញាបត្រ​។

ថ្វីដ្បិតតែ​វត្ដមាន​ក្នុង​ទម្រង់​ជា​រូប​ក្រដាស​កាត់​ពេញ​ទំហរនាង​នៅ​តែ​ស្រែក​បន្លឺ​សំឡេង​រំភើប​ចិត្ដ​យ៉ាង​ខ្លាំង​។

កញ្ញា ឆូ សើច​ផងញញឹម​ញញែម​ផង​ និងឱប​រូប​ក្រដាសរបស់​តារា​ចម្រៀង​វ័យ ៣២ ​ឆ្នាំ ​របស់កូរ៉េ គីម ជេជុង​ ស្អិត​ ដោយ​រូប​ភាព​នេះមាន​កម្ពស់​ប្រមាណ ១,៨០ ម៉ែត្រ៕ HR

ប្រភព www.worldofbuzz.com

ទោះ​មិន​បាន​ជួប​ផ្ទាល់ តែ​យុវតី​ម៉ាឡេស៊ី​ រំភើប​នឹង​វត្តមាន​រូបតារាត​កូរ៉េ​ ក្នុង​ថ្ងៃ​បញ្ចប់ការ​សិក្សា។ រូបថត ហ្វេសប៊ុក

យុវតី​ម៉ាឡេស៊ី​ ឱប​រូប​របស់​តារា​ចម្រៀង និង​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ក្នុង​ក្ដីសុបិន។ រូបថត ហ្វេសប៊ុក